ជាតិ
សង្គមជាតិ
អាជ្ញាធរព្រះសីហនុ រកឃើញ ភាជន៍បុរាណជាង១៧០០ នៅបាតសមុទ្រ
05, Sep 2023 , 1:59 pm        
រូបភាព
ភាជន៍ ដែលអាជ្ញាធរ រកឃើញនៅបាតសមុទ្រ។ រូបពី ហ្វេសប៊ុក លោក ប៊ុន ឡេង
ភាជន៍ ដែលអាជ្ញាធរ រកឃើញនៅបាតសមុទ្រ។ រូបពី ហ្វេសប៊ុក លោក ប៊ុន ឡេង
ភ្នំពេញ៖ ភាជន៍ មានដូចជាក្រឡ ពាង ចាន ចំនួន១៧២៩ ត្រូវកម្លាំងទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្ររកឃើញក្នុងសំពៅបុរាណដែលលិចនៅបាតសមុទ្រ។ នេះបើតាម លោក ប៊ុត បុប្ផា ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ។

 
លោក ប៊ុត បុប្ផា ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទឱ្យដឹងថា ភាជន៍ទាំងអស់ បានរកឃើញម្តុំចន្លោះកោះតាគាវ និងកោះឬស្សី ក្នុងខេត្តព្រះសីហន។ ក្រោយរកឃើញ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានសម្រេចប្រគល់ ទៅក្រសួងវប្បធម៌ដើម្បីរក្សាទុកជាវត្ថុបុរាណ។ 
 
យ៉ាងណា វត្ថុបុរាណជាង១៧០០នេះ ក្រសួងវប្បធម៌ បានសម្រេចរក្សាទុកនៅមន្ទីរវប្បធម៌ខេត្តព្រះសីហនុ កាលពីថ្ងៃទី៤កញ្ញា។ គោលបំណងរក្សាទុក គឺដើម្បីឱ្យក្រុមការងារជំនាញ ចុះពិនិត្យនិងសិក្សាពីប្រវត្តិវត្ថុទាំងនោះបន្ថែមទៀត។ នេះបើតាម លោក ប៊ុត បុប្ផា៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com