ជាតិ
លោក នេត សាវឿន ជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសលោក កែ គឹមយ៉ាន
13, Sep 2023 , 4:34 pm        
រូបភាព
(ឆ្វេង) លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលកាន់តំណែងនេះ ជាង១០ឆ្នាំមកហើយ។ លោក កែ គឹមយ៉ាន កាន់តួនាទីជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន តាំងពីឆ្នាំ២០០៩មក។
(ឆ្វេង) លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលកាន់តំណែងនេះ ជាង១០ឆ្នាំមកហើយ។ លោក កែ គឹមយ៉ាន កាន់តួនាទីជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន តាំងពីឆ្នាំ២០០៩មក។
លោកឧបនាយករដ្ឋមន្រ្តី នេត សាវឿន ត្រូវបានតែងតាំងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលកាន់តំណែងនេះ ជាង១០ឆ្នាំមកហើយ។ នេះបើតាមសេចក្តីសម្រេច​របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១២ កញ្ញា។



ក្នុងសេចក្តីសម្រេចនេះ ប្រមុខរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចឱ្យលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ , លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាអនុប្រធាន។ ចំណែកលោក ព្រុំ សុខា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំ ។
 
អង្គភាពអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនដដែលនេះ ក៏មានសមាជិកជាច្រើនរូបទៀតដែរ រួមមានលោក ជា​ សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, លោក ស ថេត អគ្គស្នងការនគរបាលជាតិ, លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋម​ន្រ្តី ១រូប, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១រូប, រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា១ , អភិបាលរាជធានី-ខេត្ត និងអគ្គលេខាធិការ អ.ជ.ប.គ.ញ ។ នេះបើតាមសេចក្តីសម្រេចដដែល ។
 
លោកឧប​នាយក​រដ្ឋមន្ត្រី ​លោក កែ គឺមយ៉ាន អតីត​មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ ​បានកាន់តួនាទីជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ជំនួស​សម្ដេច ស ខេង កាលពីអំឡុងឆ្នាំ២០០៩មក។
 

Tag:
 នេត សាវឿន
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com