ជាតិ
កម្មករជាង២០នាក់ រងរបួស ដោយសារក្រឡាប់រថយន្ត កម្មករជួបគ្រោះថ្នាក់ចរាចរ នៅខេត្តកណ្ដាល ថ្ងៃទី២០កញ្ញា ២០២៣។ រូបពីសហព័ន្ធសហជីពចលនាកម្មករ
× ភ្នំពេញ៖ កម្មករ២២នាក់ ក្នុងចំណោម៤៤នាក់ រងរបួសធ្ងន់ និងស្រាល ដោយសាររថយន្តដឹកកម្មករ ប៉ះគ្នាជាមួយរថយន្តធុនតូច នៅកំណាត់ផ្លូវជាតិលេខ៥១ ភូមិគគី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល នៅព្រឹកថ្ងៃទី២០កញ្ញានេះ។
បើតាមសម្ព័ន្ធសហជីពចលនាកម្មករ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងពេលកម្មករកំពុងធ្វើដំណើរទៅបំពេញការងារ។ រថយន្ដដឹកកម្មករ បានក្រឡាប់ ហើយកម្មករក៏ធ្លាក់នៅលើផ្លូវ ដោយមួយចំនួនធំត្រូវរងរបួសធ្ងន់។
បច្ចុប្បន្នអ្នករងរបួស សម្រាកព្យាបាលនៅពេទ្យឯកជនក្បែរកន្លែងកើតហេតុ។ កម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺធ្វើការនៅរោងចក្រ QMI និងរោងចក្រ ហីងង៉ៃ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤៕
© រក្សាសិទ្ធិដោយ thmeythmey.com