ជាតិ
ប្រើពេល ១០ឆ្នាំ លោក ប៉ុក វ៉ាន បង្ហាត់ប្រាណបែបអេរ៉ូបិក ដល់ពលរដ្ឋ នៅខេត្តកំពង់ចាម
23, Sep 2023 , 8:00 am        
រូបភាព
កំពង់ចាម៖ លោក ប៉ុក វ៉ាន ជាគ្រូបង្ហាត់ប្រាណបែបអេរ៉ូបិក នៅតាមសួនច្បារក្រុងកំពង់ចាម។ ប្រកបមុខរបរនេះ ជាង១០ឆ្នាំ គ្រូបង្ហាត់ប្រាណវ័យ៦២ឆ្នាំរូបនេះ ពេញចិត្តនឹងរបរខ្លួនណាស់ ព្រោះបានទាំងចំណូល និងមានសុខភាពមាំមួន។

 
 
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖

 

ជារៀងរាល់ល្ងាច ពលរដ្ឋរស់នៅក្នុងក្រុងកំពង់ចាម តែងមកហាត់ប្រាណជាប្រចាំ នៅតាមសួនច្បារក្រុងកំពង់ចាម។ ក្រុមហាត់ប្រាណស្ពាន គីហ្សូណា ដឹកនាំដោយលោក ប៉ុកវ៉ាន់ ជាគ្រូបង្ហាត់ ។ លោក ប៉ុក វ៉ាន បានចាប់ផ្តើមបង្ហាត់ប្រាណនៅសួននេះនៅក្នុងឆ្នាំ២០១៣​ មុននឹងសួនច្បារនេះ លេចរូបរៀងឡើង។ ការហាត់ដំបូង ក្រុមហាត់ប្រាណរបស់លោក វ៉ាន់ មានសមាជិកត្រឹមតែ២ ទៅ៣នាក់ប៉ុណ្ណោះ។ តែបច្ចុប្បន្ន ក្រុមហាត់ប្រាណនេះ ទទួលបានប្រជាប្រិយកាន់តែខ្លាំង ដោយសព្វថ្ងៃមានសមាជិកប្រមាណ ៦០នាក់។
 


បុរសវ័យ ៦២ឆ្នាំរូបនេះ លើកឡើងថា លំហាត់ប្រាណអេរ៉ូបិក ជាលំហាត់ប្រាណបែបកម្សាន្តរាំតាមចង្វាក់ភ្លេង ដើម្បីជួយឱ្យសុខភាពមាំមួន កាយសម្បទារឹងមាំផងដែរ។ លំហាត់ប្រាណអេរ៉ូបិកនេះ ក្រៅពីការហាត់តាមចង្វាក់ភ្លេង អ្នកហាត់ទាំងអស់ ក៏ទទួលបានអារម្មណ៍សប្បាយរីករាយ តាមរយៈការរាំតាមចង្វាក់ភ្លេងប្រពៃណីខ្មែរ ដូចជា សារ៉ាវ៉ាន់​ ឡាំឡាវ រាំវង់ ម៉ាឌីហ្សូន និងចង្វាក់កន្រ្តាក់អារម្មណ៏។ រយៈពេល ៤៥នាទី ដោយគិតចាប់ផ្តើមពីម៉ោង ៥ កន្លះល្ងាចតទៅជាពេលដែលសមាជិកក្រុមមកប្រមូលផ្តុំគ្នា ហាត់ប្រាណក្រោមស្ពាន។ អ្នកមកហាត់នៅទីនេះ មានវ័យចាប់ពី២០ឆ្នាំឡើងទៅ ។ រីឯការហាត់មានតម្លៃ១ពាន់រៀល៕





Tag:
 ThmeyThmey25
  លំហាត់ប្រាណអេរ៉ូបិក
  កំពង់ចាម
  ប៉ុក វ៉ាន
© រក្សាសិទ្ធិដោយ thmeythmey.com