ជាតិ
មគ្គុទ្ទេសក៍៖ ក្រោយកូវីដទេសចរបារាំងមិនទាន់មានទំនុកចិត្តច្រើនមកលេងសៀមរាប
23, Sep 2023 , 10:00 am        
រូបភាព
ក្រុមទេសចរជនជាតិបារាំង ទៅទស្សនាប្រាសាទអង្គរវត្ត។ រូបភាពពី លោក ខេមរៈ មគ្គុទេសក៍ទេសចរណ៍ភាសាបារាំង។
ក្រុមទេសចរជនជាតិបារាំង ទៅទស្សនាប្រាសាទអង្គរវត្ត។ រូបភាពពី លោក ខេមរៈ មគ្គុទេសក៍ទេសចរណ៍ភាសាបារាំង។
សៀមរាប៖ ចរន្តទេសចរហាក់ងើបឡើងវិញបណ្ដើរៗហើយ បន្ទាប់ពីជំងឺកូវីដ១៩បានថមថយខ្លាំង។ ទេសចរបារាំងក៏ចាប់ផ្តើមមកលេងកម្ពុជា ក៏ដូចជាខេត្តសៀមរាបវិញដែរ តែក្នុងបរិមាណតិចតួច​នៅឡើយ។ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំងបានអះអាងថា ទេសចរបារាំងហាក់មិនសូវមានទំនុកចិត្ត​ ក្នុងការ​មកលេងកម្ពុជាឡើយ ខុសពីការជ្រើសរើសទៅប្រទេសជិតខាងកម្ពុជា។ ការកក់របស់ពួកគេ​មកលេងកម្ពុជា គឺងាយនឹងលុបវិញ ហើយកក់រៀងកៀកថ្ងៃ ខុសមុនកូវីដ១៩ ដែលការកក់ខ្លះមានមួយឆ្នាំ មុនក៏មានដែរ។

 

 
លោក យូ ខេមរៈ មគ្គុទ្ទេសក៍ភាសាបារាំង នៃសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរអង្គរ ទាញការសន្និដ្ឋានថា បញ្ហានេះអាចទាក់ទងនឹងបរិបទសេដ្ឋកិច្ចពិភពលោក និងការផ្លាស់ប្ដូរព្រលាន យន្តហោះថ្មីទៅកាន់ស្រុកសូទ្រនិគម ទាក់ទងនឹងសេវាកម្មដែលភ្ញៀវជនជាតិបារាំង នៅមើលការរៀបចំសិន៕
 
តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូពីកិច្ចសម្ភាសន៍ ក្នុងកិច្ចសន្ទនា «ទេសចរណ៍សៀមរាប»ដូចតទៅ៖
 
 

Tag:
 ThmeyThmey
  ទេសចរណ៍សៀមរាប
  មគ្គុទ្ទេសក៍ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com