ជាតិ
សមត្ថកិច្ច​ បង្ក្រាបហាងកាហ្វេ៣កន្លែងនៅភ្នំពេញ ដែល​លួច​ផ្តល់​សេវា​ផ្លូវភេទ
23, Sep 2023 , 4:00 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ហាងកាហ្វេ៣កន្លែ​ងនៅរាជធានីភ្នំពេញ ដែលបានលួច​បើក​សេវា​ផ្លូវភេទ ត្រូវបានសមត្ថកិច្ច​បង្ក្រាប ដោយ​ឃាត់ខ្លួនមនុស្ស​១២​នាក់ ។ ក្នុងនោះនារីបម្រើសេវាកម្មផ្លូវភេទមាន៩នាក់។ នេះ​បើតាមការចុះផ្សាយរបស់​ស្នងការ​នគរបាល​រាជធានីភ្នំពេញ នាថ្ងៃទី​២២កញ្ញា។

 
 
ហាងកាហ្វេទាំង៣កន្លែង ដែលមានពាក់ព័ន្ធនឹងការផ្តល់សេវាផ្លូវភេទនោះមាន ហាងកាហ្វេទី១  គឺស្ថិតនៅផ្លូវ៨២ ផ្ទះ១ ភូមិ១៤ ។ ហាងកាហ្វេទី២ ស្ថិតនៅផ្លូវ៨០ ផ្ទះលេខ២៣E០ ភូមិ១៤ និងហាងកាហ្វេទី៣ ស្ថិតនៅផ្ទះលេខ១៣E០ ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១៥។ ហាងកាហ្វេទាំង៣កន្លែងនេះ គឺស្ថិតនៅក្នុងសង្កាត់ស្រះចក នៃខណ្ឌដូនពេញ។
 

រូបភភាពពី៖ ស្នងការនគរបាលរាជធានីភ្នំពេញ
 
ស្នងការ​នគរបាល​រាជធានីភ្នំពេញ បានបញ្ជាក់ថា​ ការបង្ក្រាបនូវហាងកាហ្វេទាំង៣កន្លែងខាងលើនេះ គឺឃាត់ខ្លួន នារីបម្រើសេវាកម្មផ្លូវភេទបានចំនួន៩នាក់, អ្នកអនាម័យម្នាក់ ​និងអ្នកយានម៉ូតូ(សន្តិសុខ) ២នាក់។ ក្រៅពីនេះ សមត្ថកិច្ចក៏រឹបអូស បាននូវវត្ថុតាងមួយចំនួនពាក់ព័ន្ធនឹងការបម្រើសេវាកម្មផ្លូវភេទ ផងដែរ។ បើតាមស្នងការ​នគរបាល​រាជធានីភ្នំពេញ បច្ចុប្បន្ន នារីបម្រើសេវាកម្មផ្លូវភេទទាំងនោះ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕ 
 

រូបភភាពពី៖ ស្នងការនគរបាលរាជធានីភ្នំពេញ
 


Tag:
 បង្ក្រាបហាងកាហ្វេ
  សេវាផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com