ជាតិ
សិល្បះ
សាលាមធ្យមវិចិត្រសិល្បៈ មានការសម្តែងល្ខោនរឿង មហាឧបាសិកាវិសាខា បញ្ចពិធកល្យាណី នៅថ្ងៃ៣០កញ្ញា
24, Sep 2023 , 6:30 pm        
រូបភាព
ការសម្ដែង ទស្សនីយភាព សិល្បៈនៅសាលាវិចិត្រសិល្បៈ។ រូបភាពពី៖ សាលាវិចិត្រសិល្បៈ
ការសម្ដែង ទស្សនីយភាព សិល្បៈនៅសាលាវិចិត្រសិល្បៈ។ រូបភាពពី៖ សាលាវិចិត្រសិល្បៈ
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី  «សិល្បៈរដូវវស្សាឆ្នាំ២០២៣» នៅថ្ងៃទី៣០ ខែកញ្ញា នៅរោងមហោស្រពពិមានអាកាស។ ក្នុងកម្មវិធី នឹងមានការសម្តែងល្ខោនយីកេ រឿងមហាឧបាសិកាវិសាខា បញ្ចពិធកល្យាណីយ ពី សិស្ស និងគ្រូ នៅសាលាមធ្យមវិចិត្រសិល្បៈផ្ទាល់តែម្ដង។

 
បើតាមសេចក្តីជូនដំណឹងរបស់សាលាមធ្យមវិចិត្រសិល្បៈ ការសម្តែងល្ខោនយីកេ រឿងមហាឧបាសិកាវិសាខា បញ្ចពិធកល្យាណីយ នឹងធ្វើឡើង នាម៉ោង៦ល្ងាច ថ្ងៃទី៣០កញ្ញា។ សាលាបានបញ្ជាក់ថា ការលើកយកផ្ទាំងទស្សនីយភាពរឿងមកសម្តែង  គឺផ្សព្វផ្សាពីយសិល្បៈខ្មែរគ្រប់ទម្រង់ឱ្យកាន់តែទូលំទូលាយ ដល់សាធារណជន។ ជាពិសេស យុវជន ឱ្យចូលរួមស្រឡាញ់ និងបន្តថែរក្សា អភិរក្ស នូវសិល្បៈបន្សល់ពីដូនតា។  
 
ក្រៅពី​ការសម្ដែងខាងលើហើយនោះ សិល្បៈរដូវវស្សាឆ្នាំ២០២៣ ក៏មាន​ការតាំង​បង្ហាញ​ស្នាដៃ​សិស្សមកពីសាលា​របាំ សាលា​សៀក សាលា​សូន​រូប សាលា​ដូរ​តន្ត្រី និង​សាលា​ល្ខោន ផងដែរ​។ លោក-អ្នក អាចរកទិញសំបុត្រចូលទស្សនា​ ការសម្តែងល្ខោនរឿងមហាឧបាសិកាវិសាខា បញ្ចពិធកល្យាណី ក្នុងកម្មវិធី «សិល្បៈរដូវវស្សាឆ្នាំ២០២៣»នេះ​ បាននៅការិយាល័យរដ្ឋបាលសាលាមធ្យមវិចិត្រសិល្បៈ។ 
 
សូមជម្រាបថា សាលាមធ្យមវិចិត្រសិល្បៈ និងយុវជនល្ខោនខោលកម្ពុជា ដែលទទួលបានគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍សិល្បៈនេះចាប់តាំងពីឆ្នាំ២០១៦មក ដោយក្នុងនោះ មានរៀបចំការសម្តែង លោ្ខនខោល ឈុត  និង ថលតយ័ន ជាដើម ៕

© រក្សាសិទ្ធិដោយ thmeythmey.com