ជាតិ
​អាជ្ញាធរ ផ្អាកចរាចរលើកំណាត់ផ្លូវជាតិលេខ៤បណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង
27, Sep 2023 , 3:39 pm        
រូបភាព
ទឹកជន់លិខលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ
ទឹកជន់លិខលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ។ រូបពី រដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ ​ ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៤ ​ចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតក្នុង​ភូមិ​ស្ទឹង​ឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ត្រូវបានផ្អាកបណ្តោះ​អាសន្ន ដោយសារទឹកជំនន់ទឹកភ្លៀង។

នៅថ្ងៃទី២៧ កញ្ញានេះ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងថា កម្រិតជំនន់ទឹកភ្លៀង​បាន​កើនឡើងជាលំដាប់ ហើយជន់ លិចទាំងស្រុងលើកំណាត់​ផ្លូវជាតិ​លេខ៤ ប្រវែអជាង ១២០ម៉ែត្រ ​នៅចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤។ ​ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ថែរក្សាគុណភាពផ្លូវ និងស្ពានកុំឱ្យមានការបាក់ស្រុត អាជ្ញាធរខេត្តក៏សម្រេចមិនអនុញ្ញាត​ឱ្យយានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ទីតាំងនោះឡើយ។
 
អាជ្ញាធរអំពាវនាវ ឱ្យអ្នកធ្វើដំណើរវាងតាមផ្លូវល្បឿនលឿន ឬតាមផ្លូវជាតិលេខ៣វិញ៕
រូបពី រដ្ឋបាលខេត្ត ព្រះសីហនុ 

រូបពី រដ្ឋបាលខេត្ត ព្រះសីហនុ 


Tag:
 ជំនន់ទឹកភ្លៀង
  ផ្អាកចរាចរណ៍
  ផ្លូវជាតិលេខ៤
© រក្សាសិទ្ធិដោយ thmeythmey.com