ជាតិ
សម្តេច ហ៊ុន ម៉ាណែត ៖ ការអនុវត្តពន្ធមូលធន នៅឆ្នាំ២០២៤ មិនទាន់សម្រេចជាគោលការណ៍ទេ
27, Sep 2023 , 8:47 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត
សម្តេច ហ៊ុន ម៉ាណែត
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នារាត្រី ថ្ងៃទី២៧ ខែកញ្ញា នេះ បានថ្លែងសារមួយ ពាក់ព័ន្ធនឹងករណីពន្ធដារ  ថា ការអនុវត្តពន្ធមូលធន នៅឆ្នាំ ២០២៤ មិនទាន់សម្រេចជាគោលការណ៍នោះទេ។

 
សម្តេច បានលើកឡើងថា ដោយសារមានការរំជើបរំជួល នៅក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹង ការប្រមូលពន្ធ ដែលគ្រោងអនុវត្តនៅដើមឆ្នាំ២០២៤។ ទាក់ទិននឹងប្រភេទពន្ធ មិនមែនជារឿងថ្មីនោះឡើយ ដោយសារតែជំងឺកូវីដ-១៩ ទើបរដ្ឋាភិបាល សម្រេចផ្អាកការយកពន្ធរយៈពេល ៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០២១កន្លងមក។
 
"តាមរយៈការថ្លែងរបស់ អគ្គនាយកដ្ឋានពន្ធដារ នោះគឺគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២៤ ក្នុងករណីដែលមិនមានការប្រែប្រួល។ ចំពោះការអនុវត្តជាក់ស្តែង គឺខ្ញុំបញ្ជាក់ថាគោលការណ៍ចុងក្រោយ ដែលត្រូវអនុវត្តនោះ គឺមិនទាន់មានការសម្រេចរបស់រាជរដ្ឋាភិបាលទេ។" សម្តេច បញ្ជាក់បែបនេះ។
 
ជុំវិញកិច្ចការនេះ សម្តេច ហ៊ុន ម៉ាណែត នឹងគ្រោងធ្វើវេទិការវាងរដ្ឋាភិបាល និងវិស័យឯកជន នៅខែវិច្ឆិកាខាងមុខនេះផងដែរ។ សម្រេច បន្តថា វេទិកានេះ នឹងពិនិត្យទៅលើកញ្ចប់វិធានការមួយចំនួន ដើម្បីជួយវិស័យឯកជន ដែលជាចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ច៕
 

Tag:
 ThmeyThmey
  សម្តេច ហ៊ុន ម៉ាណែត
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com