ជាតិ
អត្ថបទពាណិជ្ជកម្ម
រដូវកាលបុណ្យភ្ជុំបិណ្ឌ ធ្វើប្រតិបត្តិការសាច់ប្រាក់តាម iPay Cambodia ឬ អិលអូអិលស៊ី KHQR មានឱកាសឈ្នះរង្វាន់!
02, Oct 2023 , 11:44 am        
រូបភាព
ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេនៅកម្ពុជា បានផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់អតិថិជនដែលគាំទ្រ និងប្រើប្រាស់សេវាធនាគារចល័ត iPay Cambodia ក៏ដូចជាអាជីវករទូទាំងប្រទេសដែលប្រើប្រាស់ អិលអូអិលស៊ី KHQR ។ អតិថិជនទាំងអស់នឹងទទួលបាននូវឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា ម៉ូតូ Honda Scoopy 2023 ចំនួន ០១រង្វាន់ ទូរសព្ទ Redmi Note 12 Pro ចំនួន ០២រង្វាន់ និង​ Mini Speaker​ (JBL 6) ចំនួន ១០រង្វាន់ ដោយគ្រាន់តែធ្វើប្រតិបត្តិការណាមួយនៅលើ iPay Cambodia ឬទទួលការទូទាត់ពីអតិថិជនតាមរយៈ អិលអូអិលស៊ី KHQR។

សុពលភាពនៃកម្មវិធី៖ ចាប់ពីថ្ងៃទី៣០​ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។
 
លក្ខខណ្ឌនៃកម្មវិធី៖
សម្រាប់អតិថិជនប្រើប្រាស់ iPay Cambodia
  • អតិថិជនអាចធ្វើប្រតិបត្តិការណាមួយដូចជា៖ ទូទាត់ថ្លៃទំនិញ ឬ ផ្ទេរ/ទទួលប្រាក់រវាងអិលអូអិលស៊ី/ស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត បញ្ចូលកាតទូរសព្ទ និងបង់វិក្កយបត្រគ្រប់ប្រភេទ។
  • ការធ្វើប្រតិបត្តិការកាន់តែច្រើន  ឱកាសឈ្នះកាន់តែច្រើន។
  • អតិថិជនម្នាក់ អាចមាន​ឱកាសឈ្នះរង្វាន់ចំនួន ០១ តែប៉ុណ្ណោះ។
  • អ្នកឈ្នះនឹងត្រូវជ្រើសរើសដោយចៃដន្យតាមរយៈប្រព័ន្ធស្វ័យប្រវត្តិ។
សម្រាប់អាជីវករប្រើប្រាស់ អិលអូអិលស៊ី KHQR
  • ផ្តល់ជូនសម្រាប់អាជីវករដែលប្រើប្រាស់ អិលអូអិលស៊ី KHQR សម្រាប់ទទួលការទូទាត់ពីអតិថិជន។​
  • ទទួលការទូទាត់ពី អិលអូអិលស៊ី ឬ ធនាគារ/គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។
  • ទទួលការទូទាត់កាន់តែច្រើន  ឱកាសឈ្នះកាន់តែច្រើន។
  • អាជីវករម្នាក់ អាចមានឱកាសឈ្នះរង្វាន់ចំនួន ០១ តែប៉ុណ្ណោះ។
  • អ្នកឈ្នះនឹងត្រូវជ្រើសរើសដោយចៃដន្យតាមរយៈប្រព័ន្ធស្វ័យប្រវត្តិ។
អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះ៕ 
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com