ជាតិ
មជ្ឈមណ្ឌលទឹកនោមផ្អែម និងអ័រម៉ូនខេអេស​ នឹងពិគ្រោះ-ប្រឹក្សាជំងឺទឹកនោមផ្អែមដល់ពលរដ្ឋឥតគិតថ្លៃ
03, Oct 2023 , 10:14 am        
រូបភាព
ភ្នំពេញ៖ មជ្ឈមណ្ឌលទឹកនោមផ្អែម និងអ័រម៉ូនខេអេស​ បានរៀបចំកម្មវិធី ស្រាវជ្រាវជំងឺទឹកនោមផ្អែម និងផលវិបាកជំងឺទឹកនោមផ្អែមដល់ពលរដ្ឋឥតគិតថ្លៃ ។



តាមសេចក្ដីជូនដំណឹង របស់មជ្ឈមណ្ឌល  កម្មវិធីនេះ នឹងចាប់ផ្ដើមធ្វើឡើងនៅសប្ដាហ៍ទី១ នៃខែតុលា ជារៀងរាល់ព្រឹកថ្ងៃសៅរ៍ និង ព្រឹកថ្ងៃអាទិត្យ នៅមជ្ឈមណ្ឌលទឹកនោមផ្អែម និងអ័រម៉ូនខេអេស​ ដែលមានទីតាំងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ​ ។ សាធារណៈជន នឹងទទួលបានការពិនិត្យដោយឥតគិតថ្លៃ និងយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិតឯកទេសទឹកនោមផ្អែម។
 
សម្រាប់លោកអ្នកដែលមានមានចំណាប់អារម្មណ៍ អាចទំនាក់ទំនង តាមលេខទូរសព្ទ ឬតេឡេក្រាម ០៦៩ / ០៧៨ ៣៨ ០០ ០០ ដើម្បីចុះឈ្មោះជាមុន៕ 
 


Tag:
 ជំងឺទឹកនោមផ្អែម
 មជ្ឈមណ្ឌលទឹកនោមផ្អែម និងអ័រម៉ូនខេអេស​
© រក្សាសិទ្ធិដោយ thmeythmey.com