អន្តរជាតិ
អឺរ៉ុបប្រកាសបន្តគាំទ្រអ៊ុយក្រែន ខណៈជំនួយយោធាអាម៉េរិកកាន់តែខើច
03, Oct 2023 , 5:39 pm        
រូបភាព
អាម៉េរិក ទទូចជាថ្មីឱ្យចិនប្រើឥទ្ធិពលខ្លួនលើកូរ៉េខាងជើងឱ្យចូលតុចរចាឡើងវិញ ធៀន ភារិន្ទ អន្តរជាតិ (អាម៉េរិក, ចិន, កូរ៉េខាងជើង)  អាម៉េរិកអំពាវនាវឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីលើកទឹកចិត្តឱ្យកូរ៉េខាងជើងបន្ធូរបន្ថយភាពតានតឹង និងត្រលប់មកកាន់តុចរចាឡើងវិញ។ ចិន ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់កូរ៉េខាងជើង និងជាដង្ហើមការទូតផងដែរ។
អាម៉េរិក ទទូចជាថ្មីឱ្យចិនប្រើឥទ្ធិពលខ្លួនលើកូរ៉េខាងជើងឱ្យចូលតុចរចាឡើងវិញ ធៀន ភារិន្ទ អន្តរជាតិ (អាម៉េរិក, ចិន, កូរ៉េខាងជើង) អាម៉េរិកអំពាវនាវឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីលើកទឹកចិត្តឱ្យកូរ៉េខាងជើងបន្ធូរបន្ថយភាពតានតឹង និងត្រលប់មកកាន់តុចរចាឡើងវិញ។ ចិន ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់កូរ៉េខាងជើង និងជាដង្ហើមការទូតផងដែរ។
ប្រមុខការទូតអឺរ៉ុប លោក Josep Borrell នៅថ្ងៃទី២ ខែតុលា បានប្រកាសយ៉ាងច្បាស់ៗថា សហភាពអឺរ៉ុបនៅតែបន្តគាំទ្រអ៊ុយក្រែននៅចំពោះមុខការឈ្លានពានរបស់រុស្ស៊ី ខណៈជំនួយយោធាអាម៉េរិកសម្រាប់អ៊ុយក្រែនជិតអស់ហើយ ដោយសារសភាអាម៉េរិកមិនបានអនុម័តបន្ថែម។

 
សភាទាំងពីរថ្នាក់អាម៉េរិក មិនបានបញ្ចូលជំនួយឱ្យអ៊ុយក្រែនក្នុងកញ្ចប់ថវិកាសង្រ្គោះសម្រាប់រដ្ឋាភិបាលឡើយ។ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានទទូចឱ្យសមាជិកសភាទាំងមកពីបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យគាំទ្រអ៊ុយក្រែនទៀត។
 
ខណៈជំនួយអាម៉េរិកចាស់កាន់តែខើច សហភាពអឺរ៉ុបប្រកាសបន្តគាំទ្រអ៊ុយក្រែននៅចំពោះមុខការឈ្លានពានរុស្ស៊ី។ 
 
«យើងមកទីនេះ ដើម្បីបង្ហាញការការសាមគ្គី និងការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន»។ លោក Josep Borrell ប្រមុខការទូតសហភាពអឺរ៉ុបបានសង្កត់ធ្ងន់បែបនេះ នៅលើបណ្តាញសង្គម X ក្នុងថ្ងៃទី២ ខែតុលា ដោយចាត់ទុក អ៊ុយក្រែនជាអនាគតសមាជិកសហភាពអឺរ៉ុប។ 
 
រដ្ឋមន្រ្តីការបរទេសហភាពអឺរ៉ុប បានជួបប្រជុំនៅក្នុងកៀវ ដែលជាលើកដំបូងបំផុត ព្រោះរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប មិនធ្លាប់ជួបប្រជុំគ្នានៅក្រៅដែនដីសមាជិករបស់ខ្លួនឡើយ។ សហភាពអឺរ៉ុប បានឯកភាពរួមគ្នាក្នុងការបន្តឈរជាមួយរដ្ឋាភិបាលទីក្រុងកៀវ។ លោក Borrell បានស្នើកញ្ចប់ចំណាយរបស់សហភាពអឺរ៉ុបចំនួន៥,២៥ពាន់លានដុល្លារបន្ថែមទៀត សម្រាប់អ៊ុយក្រែន នៅក្នុងឆ្នាំ២០២៤។ 
 
លើរឿងជំនួយអាម៉េរិក លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានជឿថា អាម៉េរិកនឹងមិនទៅណាចោលអ៊ុយក្រែនឡើយ ដោយសារហានិភ័យនៅអ៊ុយក្រែន គឺមិនត្រឹមតែជះឥទ្ធិពលដល់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់តំបន់ផ្សេងទៀតផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ពីទីក្រុងកៀវ លោកស្រី Annalena Baerbock រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានសន្យាជួយអ៊ុយក្រែន ក្នុងការរៀបចំប្រព័ន្ធការពារផ្លូវអាកាស និងផ្គត់ផ្គង់ថាមពល ខណៈសមភាគីបារាំង លោកស្រី Catherine Colonna នៅតែប្តេជ្ញាឈរជាមួយអ៊ុយក្រែនដើម្បីប្រឈមមុខនឹងរុស្ស៊ី៕ 
 

Tag:
 អ៊ុយក្រែន
  សហភាពអឺរ៉ុប
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com