កីឡាជាតិ
ជាតិ
អបអរសាទរ! ទីបំផុតកម្ពុជា រកបានមេដាយដំបូងនៅកីឡាអាស៊ី
06, Oct 2023 , 3:47 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ និងជាមេដាយដំបូងបង្អស់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ នៅចិន នៅថ្ងៃទី៦ ខែតុលា។ មេដាយសំរឹទ្ធដំបូងប្រភេទកីឡាការ៉ាតេនេះ សម្រេចបានលើវិញ្ញាសាសម្តែងនារីជាក្រុម៣រូប ដោយ កីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច។


ក្រោយការប្រកួតផ្លូវការរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែកញ្ញាមក កម្ពុជាអាចរកបានមេដាយដំបូងហើយ លើប្រភេទកីឡាការ៉ាតេ វិញ្ញាសាសម្តែងជាក្រុមនារី៣រូប។

មេដាយសំរឹទ្ធដំបូងនេះ បានជួយកម្ពុជាមានឈ្មោះក្នុងតារាងមេដាយ នៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ី ក្នុងក្រុងហាងចូវ និងជាប្រទេសទី១០ ចំណោមប្រទេសទាំង១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានមេដាយ ខណៈទីម័រខាងកើតនៅមិនទាន់រកឃើញ។ កម្ពុជា ក៏ជាប្រទេសទី៤១ដែលរកបានមេដាយ ចំណោមប្រទេសចូលរួមទាំង៤៥។



© រក្សាសិទ្ធិដោយ thmeythmey.com