កីឡាជាតិ
ជាតិ
លោក Sha Xiaolan៖ អត្ដពលិក និងអ្នកស្ម័គ្រចិត្ត ជាតួអង្គសំខាន់ សម្រាប់កីឡាអាស៊ី លើកទី១៩
08, Oct 2023 , 4:39 pm        
រូបភាព
ការបើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ រូបពី NOCC
ការបើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ រូបពី NOCC
លោក Sha Xiaolan នាយករៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ បាននិយាយថា អត្ដពលិក និងអ្នកស្ម័គ្រចិត្ត គឺជាតួរអង្គសំខាន់ នៃពិធីបិទកីឡាអាស៊ី នៅទីក្រុង Hangzhou ប្រទេសចិន នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ។ បើតាមនាយករៀបចំព្រឹត្តិការណ៍រូបនេះ ពិធិបិទ ក៏ដូចជាពិធីបើកដែរ ព្រោះមិនមានការបាញ់កាំជ្រួច ហើយប្ដូដោយប្រើបច្ចេកវិទ្យាបង្ហាញទស្សនីយភាព ជំនួសវិញ។ នេះ បើយោងទៅលើការផ្សាយរបស់ Hangzhou 2022។


 
លោក Sha Xiaolan ថា អត្ដពលិក និងអ្នកស្ម័គ្រចិត្ត បានលះបងពេលវេលាផ្ទាល់ខ្លួន ជួយឲ្យការធ្វើជាម្ចាស់ផ្ទះរបស់ចិន ប្រកបដោយជោគជ័យ។ 
 
«អត្តពលិក និងអ្នកស្ម័គ្រចិត្តនឹងក្លាយជាទិដ្ឋភាពសំខាន់ពីរ ដែលយើង នឹងកោតសរសើរ និងផ្សព្វផ្សាយក្នុងអំឡុងពេលពិធីបិទ។»។ លោក Sha Xiaolan បាននិយាយថា។
 
នាយករៀបចំរូបនេះ ក៏បានចាត់ទុក ពិធីបិទ នៅពហុកីឡដ្ឋាន Hangzhou Olympic Center Stadium គឺជាការជប់លៀង ដល់អត្ដពលិក ប្រតិភូកីឡា មកពីបណ្ដាលប្រទេសទាំងអស់ ដែលបានខំប្រឹងអស់ពីសមត្ថភាពអំឡុងរយៈពេលជាង ២០ថ្ងៃមកនេះ។

ការបើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ រូបពី លោក វ៉ាត់ ចំរើន
 
ពិធីបិទ ក៏នឹងមិនប្រើប្រាស់ការបាញ់កាំជ្រួចដែរ ប៉ុន្ដែ នឹងដាក់ជំនួសវិញ ដោយការបង្ហាញទស្សនីយភាពតាមបច្ចេកវិទ្យាទំនើប ដូចជាអ្វីដែលបានធ្វើ នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ី នាថ្ងៃទី២៣ ខែកញ្ញា។ នេះ បើតាមការបញ្ជាក់របស់ លោក Sha Xiaolan។
 
«ទោះជាយ៉ាងនេះក្តី ក្រុមច្នៃប្រឌិតបានមកជាមួយការច្នៃប្រឌិតថ្មីមួយទៀតដើម្បីបង្កើតវាឡើង។ វាលស្មៅឌីជីថល ដែលជាសំណាញ់ដ៏ធំដែលមានពន្លឺបំភ្លឺជាង ៤០០០០កន្លែង នឹងគ្របដណ្តប់លើទីលានបាល់ទាត់ ដើម្បីប្រែក្លាយវាលទៅជាក្ដារលាយពណ៌ដ៏ធំ ដែលរូបភាពផ្លាស់ប្តូរដូចជាមេឃដែលមានផ្កាយ ផ្កា និងរលក អាចបង្ហាញនៅក្នុង វិធីភ្លឺ។ ស្មៅនឹងនៅតែមើលទៅ និងមានអារម្មណ៍ដូចជាស្មៅ ប៉ុន្តែពន្លឺ និងរូបភាពនឹងធ្វើឱ្យដីមានពន្លឺចែងចាំង ដោយស្វាគមន៍អត្តពលិកមកកាន់ឆាកកណ្តាលសម្រាប់ពិធីជប់លៀង។»។ នាយករៀបចំព្រឹត្តិការណ៍បិទ ប្រាប់ដូច្នេះ។
 
កីឡាអាស៊ីលើកទី១៩ ដែលមានប្រទេសចូលរួម៤៥ បានចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញាតទៅ ដោយ មាន៤០ប្រភេទកីឡា ក្នុងនោះមាន៤៨១វិញ្ញាសា ដើម្បីប្រកួតប្រជែងគ្នាក្នុងទីក្រុងហាងចូល ប្រទេសចិន។ ពីធីបិទព្រឹត្តិការណ៍កីឡាអាស៊ី នឹងត្រូវធ្វើនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣៕
 

Tag:
 កីឡាអាស៊ី
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com