ជាតិ
វីដេអូ
ព្រះអង្គ អាំ តុអាន៖ បើការបោះបាយបិណ្ឌមិនសំខាន់ ម្ល៉េះដូនតាខ្មែរបោះបង់ចោលតាំងពីដើម
11, Oct 2023 , 8:19 pm        
រូបភាព
រូបភាព៖ វត្តប្រាសាទនាងខ្មៅ
រូបភាព៖ វត្តប្រាសាទនាងខ្មៅ
ភ្នំពេញ៖​ ការបោះបាយបិណ្ឌ គឺជាទំនៀមទម្លាប់ដ៏សំខាន់មួយសម្រាប់ប្រជាជនខ្មែរ ជាពិសេសអ្នកកាន់ពុទ្ធសាសនា ដែលពួកគេបន្តអភិរក្សជាប់ជានិច្ច ទោះបីឆ្លងកាត់អស់ច្រើនសម័យកាលក៏ដោយ។ ពលរដ្ឋខ្មែរ ជឿថា ការបោះ​បាយបិណ្ឌ គឺជាការ​បញ្ជូន​អាហារ​ទៅ​ឲ្យ​ពពួក​ញាតិ​របស់ខ្លួន ដែល​បាន​បាត់បង់​ជីវិត​យូរ​ក្តី ឬ​ពេល​ថ្មីៗ​ក្តី ជាពិសេស ដោយ​សេចក្តី​ភ័យខ្លាច​ថា សាច់​ញាតិ​ទាំងនោះ អាច​ភ្លាត់សតិ​ទៅ​កើតជា​សត្វ​ប្រេត ដោយ​អំពើ​បាប​ណាមួយ​។



យ៉ាងណា នាពេលបច្ចុប្បន្ន ក៏មានទស្សនៈមួយចំនួនលើកឡើងថា ការបោះបាយបិណ្ឌ គឺជាការខ្ជះខ្ជាយ និងជាជំនឿឥតប្រយោជន៍។ ទាក់ទិនរឿងនេះ ភិក្ខុ អត្តតេជោ អាំ តុអាន មេកុដិ១៤ នៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ មានសង្ឃដីការថា ការបោះបាយបិណ្ឌ គឺជំនឿមួយប្រជាជនខ្មែរអភិរក្សតាំងពីបុរាណកាលមក ដូច្នេះ ប្រសិនបើ ទម្លាប់នេះមិនសំខាន់ ឬគ្មានអត្ថន័យ ប្រាកដណាស់ដូនតាខ្មែរ នឹងបោះបង់ចោលតាំងពីដើម។ 
 
ក្នុងន័យ ព្រះអង្គរ ជឿថា ប្រេតពិតជាមែនពិតមែន ហើយការបោះបាយបិណ្ឌ គឺដើម្បីឧទ្ទិសឧទ្ទិសភាគផល កុសលបុណ្យ ចំពោះអ្នកសាច់ញាតិ ដែលបានចែកឋានទៅមានបាប កើតជាប្រែត ឬសត្វតិរច្ឆាន ជាដើម៕ 
 
តទៅនេះ សូមលោក អ្នកនាង ទស្សនាវីដែអូខាងក្រោម៖ 
 

Tag:
 អាំ តុអាន
  បោះបាយបិណ្ឌ
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com