ជាតិ
វីដេអូ
​​ភ្ជុំបិណ្ឌ​៖ អ្នកលក់សម្លៀកបំពាក់ប្រពៃណីខ្មែរ ថាឆ្នាំនេះលក់មិនសូវដាច់ដូចឆ្នាំមុន
13, Oct 2023 , 5:00 pm        
រូបភាព
ភ្នំពេញ៖ អាជីវករ លក់សម្លៀកបំពាក់ប្រពៃណីខ្មែរ តែងដាក់តាំងសម្លៀកបំពាក់គ្រប់ម៉ូត ទៅតាមរដូវការបុណ្យទាននានា ជាពិសេស ពលរដ្ឋ ដែលស្លៀកបំពាក់ប្រពៃណីខ្មែរ ទៅវត្តអារាម។ ដោយឡែក ក្នុងឱកាសបុណ្យកាន់បិណ្ឌ​​​​នេះ អាជីវករ​ ក្នុងផ្សារអូរឫស្សី ក៏បានដាក់លក់ហូល ផាមួង​ ដែលជាសម្លៀកបំពាក់ប្រពៃណីខ្មែរជាហូរហែផងដែរ។ ទន្ទឹមនឹងនេះ អាជីវករនៅក្នុងផ្សារនេះ  បានលើកឡើងថា ការលក់សម្លៀកបំពាក់ប្រពៃណីខ្មែរនារដូវបុណ្យភ្ជុំបិណ្ឌ ហាក់ថមថយជាងឆ្នាំមុន ដោយសារមិនសូវមានអតិថិជន មកទិញសម្លៀកបំពាក់ដូចរាល់ឆ្នាំនោះឡើយ។ បើទោះជាមិិនសូវមានភ្ញៀវច្រើន តែអាជីវករ រំពឹងថានឹងមានអ្នកទិញ​ច្រើន នៅពេលកៀកភ្ជុំបិណ្ឌ។



សូមលោកអ្នក អញ្ជើញទស្សនាវីដេអូដូចតទៅ៖














Tag:
 ThmeyThmey
  សម្លៀកបំពាក់ប្រពៃណីខ្មែរ
 ភ្ជុំបិណ្ឌ
 អាជីវករ
© រក្សាសិទ្ធិដោយ thmeythmey.com