កីឡាជាតិ
ជាតិ
សហព័ន្ធកីឡាទ្រីយ៉ាត្លុង គ្រោងរៀបចំការប្រកួត«ភ្នំពេញ-អន្ដរជាតិអាគ័រថ្លុង» លើកទី២ នៅឆ្នាំ២០២៤
24, Oct 2023 , 8:00 am        
រូបភាព
កីឡាករ-កីឡាការិនី ចូលរួមការប្រកួតភ្នំពេញ-អន្ដរជាតិ ឆ្នាំ២០២៣ រូបពី ភ្នំពេញ អន្ដរជាតិ អាគ័រត្លុង
កីឡាករ-កីឡាការិនី ចូលរួមការប្រកួតភ្នំពេញ-អន្ដរជាតិ ឆ្នាំ២០២៣ រូបពី ភ្នំពេញ អន្ដរជាតិ អាគ័រត្លុង
សហព័ន្ធកីឡាទ្រីយ៉ាត្លុង នឹងដំណើរការប្រកួតព្រឹត្តិការណ៍«ភ្នំពេញ-អន្ដរជាតិអារគ័ថ្លុង» នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ សហព័ន្ធ បានដាក់២វិញ្ញាសាប្រកួត ក្នុងនោះមានហែលទឹក ១០០០ ម៉ែត្រ និងរត់​ ៥០០០ ម៉ែត្រ។

 

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា ការប្រកួតនេះ គឺជាផ្នែកមួយ ក្នុងការជ្រើសរើសកីឡាករ-កីឡាការិនីថ្នាល និងជាឱកាសឲ្យ បរទេស ដូចជាភ្ញៀវទេសចរណ៍ ជាដើម បានចូលរួមលេងកីឡា អំឡុងពេលមកកម្សាន្ដនៅកម្ពុជា។
 
«ការប្រកួតប្រជែងថ្មី ក្រៅពីជើងឯក ដើម្បីជ្រើសរើសកីឡាករថ្នាលផង និងការប្រកួតប្រជែងរវាងកីឡាករខ្មែរ និងបរទេសផង ព្រោះ PPIA 2023 កន្លងមកមានបរទេសចូលរួមប្រកួតច្រើន។»។
 
កាលពីឆ្នាំ២០២៣ អ្នកចូលរួមប្រកួតអាគ័រថ្លុង មានចំនួន ៧០នាក់។ ដោយឡែកសម្រាប់ឆ្នាំពី២០២៤ អគ្គលេខាធិការសហព័ន្ធរូបនេះ គ្រាន់តែរំពឹងថា អ្នកចូលរួម នឹងកើនឡើងថែមទៀត។ សហព័ន្ធកីឡាទ្រីយ៉ាត្លុង នឹងឈប់ទទួលពាក្យប្រកួត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣៕
 
 
 

Tag:
 (ទ្រីយ៉ាត្លុង
  អាគ័រថ្លុង)
© រក្សាសិទ្ធិដោយ thmeythmey.com