ជាតិ
បទសម្ភាសន៍
វីដេអូ
ដើមផ្អាវខ្សត់ អ្នកស្រី ឡាក់ សំ ដូរមកប្រើដើមរុនសម្រាប់ការត្បាញកន្ទេល ​
26, Oct 2023 , 9:09 am        
រូបភាព
អ្នកស្រី ឡាក់ សំ កំពុងត្បាញកន្ទេលរុន នៅគេហដ្ឋានអ្នកស្រី ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។
អ្នកស្រី ឡាក់ សំ កំពុងត្បាញកន្ទេលរុន នៅគេហដ្ឋានអ្នកស្រី ក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។
សៀមរាប៖ អ្នកស្រី ឡាក់ សំ ជាចាស់ទុំ ដែលស្ទាត់ជំនាញ​ត្បាញកន្ទេលមួយរូប ក្នុង​ស្រុក​អង្គរ​ធំ ខេត្តសៀមរាប។ អ្នកស្រី បានចំណាយពេលស្ទើរមួយជីវិតទៅហើយ​ ជាមួយការងារ​តម្បាញ ​ ដើម្បីរកកម្រៃចិញ្ចឹមក្រពះ។ ពីមុនអ្នកស្រី ត្បាញកន្ទេលផ្អាវ តែបច្ចុប្បន្នអ្នក​ស្រុក​អង្គរ​ធំរូប ងាកមកត្បាញកន្ទេលរុនជំនួសវិញ។ បើតាមអ្នកស្រី ឡាក់ សំ មូលហេតុ​ដែល​ខ្លួនដូរមកត្បាញកន្ទេលរុននេះ ដោយសារបច្ចុប្បន្នដើមផ្អាវកាន់តែខ្សត់ ​ ម្យ៉ាងខ្លួនមាន​វ័យ​ចាស់ ក៏មិនអាចទៅកាប់ដើមផ្អាវឆ្ងាយបានដែរ។



តទៅនេះសូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងលោក ស៊ុល រ៉វី និងអ្នកស្រី ឡាក់ សំ អ្នកត្បាញកន្ទេលដូចតទៅ៖ 
 

«រុន» ជាកក់មួយប្រភេទ ដើមមូល ស្លឹកធំៗ សំបក ឬខ្នងមានប្រយោជន៍ប្រើការធ្វើជាខ្នួច ឬ​ត្បាញ​ធ្វើកន្ទេលជាដើម។ បើតាមវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត រុន មាន២​ប្រភេទ​គឺ រុនទឹក ដុះក្នុងទីមានទឹក ឬដាំលើគោកមានដីសើមក៏រស់។ ឯរុនភ្នំ ដុះក្នុងទីក្បែរ​ជ្រោះភ្នំ ដើមធំវែងសាច់រឹងប្រើធ្វើជាដំបងបាន។
 
ក្រៅពីកន្ទេលរុន ស្ត្រីវ័យ៦៦ឆ្នាំរូបនេះ ការមានជំនាញក្នុងត្បែងកន្ទេល​ពីដើមរុក្ខជាតិ​ដទៃ​មួយ​ចំនួនទៀតផងដែរដូចជា ដើមចារ, ផ្អាវ, ត្នោត និងរំចេកជាដើម។ ក្រៅពីកន្ទេល​អ្នកស្រី សំ ​ក៏ត្បាញកាបូប និងកន្ត្រកពីកំប្លោកដែរ។
 
​លោកអ្នកដែលចង់ជួយ​ជាវកន្ទេល កាបូប កន្ទ្រក អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៧១ ៦៣ ២៦ ៩៩៥ និង ០១៧ ៦៩ ៨៩ ០៨។ លោកអ្នក ក៏អាចទៅជាវដោយផ្ទាល់ និងស្វែងយល់បន្ថែមពីការងារតម្បាញរបស់អ្នកស្រី ឡាក់ សំ ដោយផ្ទាល់បានដែរល ដែលលំនៅដ្ឋានរបស់គាត់ ស្ថិត​ក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប៕ 
 
 

Tag:
 ThmeyThmey
  កន្ទេលរុន
  ត្បាញកន្ទេល
  ស្រុកអង្គរធំ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com