ជាតិ
ខេត្តកែបតូច តែសម្បូរតំបន់ទេសចរណ៍
26, Oct 2023 , 10:13 am        
រូបភាព
កែប ជាខេត្តមួយស្ថិតនៅតំបន់សមុទ្រ និងជាខេត្តមួយដែលតូចជាងគេ នៅប្រទេសកម្ពុជា។ ទោះមានផ្ទៃដីតូច តែខេត្តកែប សម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ ដូចជា ឆ្នេរ កោះ ព្រៃលិចទឹក និងភ្នំជាដើម។ «អ្វីដែលយើង មានមោទកភាព គឺខេត្តកែបជាតំបន់ឆ្នេរមួយ ដែលមានសក្ដានុពលគ្រប់លក្ខណៈសម្បត្តិ។ មានតំបន់ឆ្នេរ កោះ ភ្នំ ព្រៃលិចទឹក»។ នេះជាការលើកឡើងរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅក្នុងដំណើរទេស្សនកិច្ចរបស់ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃ កាលពីថ្ងៃទី២១ ខែតុលា។



© រក្សាសិទ្ធិដោយ thmeythmey.com