ជាតិ
ថវិកាជាតិ២០២៤! ក្រសួងអប់រំ ៩០០លានដុល្លារ ឯក្រសួងការពារជាតិ៧០០លានដុល្លារ
29, Oct 2023 , 6:00 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងស្ថាប័នចំនួន៣ ដែលមានគម្រោងចាយប្រាក់ច្រើនជាងគេ នៅឆ្នាំ២០២៤ គឺក្រសួងអប់រំយុវជន និងកីឡា ក្រសួងការពារជាតិ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងទាំងបីនេះ គម្រោងចំណាយអស់ជាង២០០០លានដុល្លារ។

 
 
សេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បង្ហាញថា ក្រសួងអប់រំ គ្រោងចំណាយ ៤ ០៥១ ៧៨១ លានរៀល (៩០០លានដុល្លារ) ក្រសួងការពារជាតិ ២ ៩៣៤ ៥១៨លានរៀល (៧០០លានដុល្លារ) និងក្រសួងសាធារណការគម្រោងចាយ ២ ៨៥១ ៣០២ (ជិត៧០០លានដុល្លារ)។ 
 
ជាមួយគ្នាដែរ ក្រសួងសុខាភិបាល ក្នុងឆ្នាំ២០២៤ គម្រោងចំណាយ ២ ៦៦៨ ១៥៣លានរៀល ខណៈក្រសួងមហាផ្ទៃគ្រោងចាយ ២ ៣៩០ ៤១៣លានរៀល។ ចំណែក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចំណាយត្រឹមតែ៣៣៥ ៧២១ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ៣៩៩ ២៥៧លានរៀល។ 
 
ក្នុងវិស័យអប់រំ រដ្ឋាភិបាលគ្រោងនឹង ដំឡើងបៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ ពី១ ៤០០ ០០០រៀល នៅឆ្នាំ២០២៣ ដល់ប្រមាណ១ ៤៥៦ ៩៥០រៀល។ ចំណែក បៀវត្សនគរបាលជាតិ នឹងត្រូវដំឡើងពី ១ ២៥១ ០០០រៀល នៅឆ្នាំ២០២៣ ដល់១ ៣០៦ ៥៥០រៀល៕ 
 
 

Tag:
 ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com