ជាតិ
ខេត្តកំពង់ស្ពឺ អស់មីន
30, Oct 2023 , 9:07 am        
រូបភាព
រូបថតឯកសារ HALO Trust Cambodia
រូបថតឯកសារ HALO Trust Cambodia
កំពង់ស្ពឺ ជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីខេត្តស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ និងកំពត។ ការដោះមីន ការបញ្ចប់សង្គ្រាម ផ្លាស់ប្តូរកំពង់ស្ពឺ ពីខេត្តដាច់ស្រយាល ទៅជាតំបន់អភិវឌ្ឍន៍ មានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ដ៏ទាក់ទាញ។ នេះជាការគូសបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។

ក្នុងពិធីដែលរៀបចំនៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែតុលា នេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងពីសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ជាពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់ដើម្បីឱ្យកម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥ ទៀតឡើយ។

ជាមួយនឹងការបង្ហាញរបាយការណ៍អំពីសកម្មភាពដោះមីននៅកម្ពុជា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏ដូចជាលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន សុទ្ធតែបានរំលឹកដល់សម្តេច ហ៊ុន សែន ដែលប្រែក្លាយកម្ពុជាពីតំបន់ដែលធ្លាប់ហែកហួរដោយសង្គ្រាមទៅជាតំបន់សន្តិភាព និងឯកភាពជាតិ៕





© រក្សាសិទ្ធិដោយ thmeythmey.com