ជាតិ
សម្ដេច ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាម ក្នុងខែធ្នូ
30, Oct 2023 , 1:59 pm        
រូបភាព
Manchester Derby ៖ Haaland ស៊ុត ២គ្រាប់ជួយ Man City ឈ្នះ Man Utd ៣-០
Manchester Derby ៖ Haaland ស៊ុត ២គ្រាប់ជួយ Man City ឈ្នះ Man Utd ៣-០
ភ្នំពេញ៖ កម្ពុជា-វៀតណាម ព្រមព្រៀងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមលក្ខណៈរៀបចំដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅវៀតណាម នៅខែធ្នូ ក្នុងឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 
ការឯកភាពគ្នារៀបចំដំណើរទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងក្នុងជំនួបរវាង រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ នៃក្រសួងការបរទេសកម្ពុជា ជាមួយលោក ដូ ហ៊ុងវៀត អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ក្នុងកិច្ចពិគ្រោះយោបល់នយោបាយលើកទី៨ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥-២៧តុលា។ 
 
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ដូ ហ៊ុងវៀត មានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម ទេសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម។ ជាមួយគ្នាដែរ លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា និងលោក ដូ ហ៊ុងវៀត ក៏បានឯកភាពគ្នាលើកកម្ពស់ការចែករំលែកព័ត៌មាន និងការសម្រេចសម្រួលរវាងក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាគ្រឿងញៀនជាដើម។ 
 
ចំណែក វិស័យសេដ្ឋកិច្ច ភាគីនៃប្រទេសទាំងពីរ បានយល់ព្រមកំណត់គោលដៅពាណិជ្ជកម្មថ្មី រហូតដល់ឆ្នាំ២០៣០។ ទន្ទឹមនឹងនេះ កម្ពុជា-វៀតណាម នឹងពង្រឹងការសម្រួលពាណិជ្ជកម្ម តាមរយៈការអនុវត្តឱ្យមានប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀមដែលមានស្រាប់ និងពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងតភ្ជាប់ពីភ្នំពេញ-បាវិត-ម៉ុកបៃ-ហូជីមិញ។ 
 
រីឯ វិស័យទេសចរណ៍ ភាគីទាំងពីរ យល់ឃើញថាក្រសួងទេសចរណ៍ កម្ពុជា វៀតណាម និងឡាវ គួររកមធ្យោបាយដើម្បីឱ្យប្រទេសទាំងបី មានសក្តានុពលកាន់តែធំធេង។ ក្រៅពីនេះ កម្ពុជា-វៀតណាម ក៏បានជជែកនិងព្រមព្រៀមគ្នា បង្កើនកិច្ចសហការការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការផ្លាស់ប្ដូរផ្នែកអប់រំ និងវប្បធម៌ផងដែរ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com