ជាតិ
វីដេអូ
លោកស្រី ប៊ុន រឿង ម្ចាស់ផ្ទះបុរាណជំនាន់ទី៣ នៅបាត់ដំបង ទទួលមរណភាព
30, Oct 2023 , 3:34 pm        
រូបភាព
លោកស្រី ប៊ុន រឿង ម្ចាស់ផ្ទះបុរាណ ៣ជំនាន់ នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានទទួលមរណភាព ក្នុងវ័យ៨៥ឆ្នាំ ដោយជរាពាធ នៅម៉ោង១២៖២៥នាទី ថ្ងៃទី៣០ តុលា។ សពលោកស្រី ប៊ុន រឿង នឹងត្រូវបូជា ថ្ងៃទី១ វិច្ឆិកា តាមប្រពៃណី នៅក្នុងវត្តគរ។



«អ៊ំស្រី បានប្រឹងប្រែងអស់មួយជីវិត ដើម្បីថែរក្សាកេរដំណែលដូនតា ដែលជាសម្បត្តិបេតិកភណ្ឌ របស់ខេត្ត ។ ខ្ញុំសោកស្ដាយចំពោះការបាត់បង់អ៊ំស្រី ហើយខ្ញុំនឹងបន្តថែរក្សាសម្បត្តិបេតិកភណ្ឌរបស់គាត់ឱ្យល្អ បន្តទៀត»។ នេះបើតាមលោក សម្បត្តិ វីរៈ ដែលត្រូវជាក្មួយរបស់លោកស្រី ប៊ុន រឿង ហើយក៏ជាអ្នកបន្តវេនជំនាន់ទី៤ ក្នុងការទទួលខុសត្រូវ មើលថែកេរដំណែលផ្ទះបុរាណមួយនេះ។
 
ផ្ទះបុរាណ ដែលកាន់កាប់ដោយលោកស្រី ប៊ុន រឿង ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩២០ ដោយចំណាយអស់ថវិកា ៥ពាន់រៀល កាលពីជំនាន់នោះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីឆ្នាំ២០១៧ លោកស្រី ប៊ុន រឿង ពិតជាបានយកចិត្តទុកដាក់ថែរក្សាផ្ទះបុរាណមួយនេះណាស់ ដោយក្តីស្រលាញ់អស់ពីបេះដូង។ ទោះបីជាយកផ្ទះវីឡាល្អឥតខ្ចោះយ៉ាងណា មកដោះដូរ ក៏លោកស្រី មិនប្ដូរជាមួយផ្ទះបុរាណនេះដែរ។
 
សូមលោកអ្នកនាង ស្ដាប់បទសម្ភាសរវាងលោក គី សុខលីម សារព័ត៌មានថ្មីៗ និងលោកស្រី ប៊ុន រឿង ម្ចាស់ផ្ទះបុរាណអាយុកាល១០០ឆ្នាំ កាលពីឆ្នាំ២០១៧ កន្លងមក ដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com