ជាតិ
បទសម្ភាសន៍
វង់ទស្សនា១ម៉ោង៤៥នាទី នៅប្រាសាទបាយ័ន ពេញនិយមជាងគេសម្រាប់ទេសចរ
05, Nov 2023 , 6:59 pm        
រូបភាព
សៀមរាប៖ ប្រាសាទបាយ័ន គឺជាគោលដៅទេសចរដ៏ពេញនិយម បន្ទាប់ពីអង្គរវត្ត របស់ទេសចរជាតិ និងអន្តរជាតិ ពេលពួកគេមកកម្សាន្តនៅសៀមរាប។ ប្រាសាទនេះ មានក្បូរក្បាច់រចនាដ៏ល្អវិចិត្រ រូបចម្លាក់ និងផ្ទាំងថ្មតម្រៀបគ្នាជាតួប្រាសាទ។ ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាប្រាសាទបាយ័នចំនួន៣ ដូចជា វង់ទស្សនា១ម៉ោង៤៥នាទី, វង់ទស្សនា១ម៉ោង១៥នាទី និងវង់ទស្សនា៥៥នាទី។ វង់ទស្សនាទាំង៣ អាចជួយឱ្យទេសចរ មានពេលគ្រប់គ្រាន់ ទស្សនាតាមជ្រុងនីមួយៗ និងផ្ទាំងចម្លាក់ជាច្រើនជុំវិញប្រាសាទ។ ក្នុងដំណើរទស្សនាប្រាសាទនេះ លោក អ៊ីម អឿន មន្រ្តីភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា នឹងពន្យល់ពីទិសដៅដែលត្រូវទៅទស្សនា៕



សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖ 
 
 











Tag:
 ThmeyThmey25
  វង់ទស្សនាប្រាសាទបាយ័ន
  សៀមរាប
 ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com