ជាតិ
អត្ថបទពាណិជ្ជកម្ម
Aii និង AIS ស្វាគមន៍កម្មវិធី Open House Day នៅសាខាច្បារអំពៅ ដើម្បីស្វែងយល់ការអប់រំប្រកបដោយគុណភាព និងឈានមុខគេនៅកម្ពុជា
10, Nov 2023 , 10:32 am        
រូបភាព
ភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ – មជ្ឈមណ្ឌលភាសា Aii និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មានសេចក្តីសោមនស្សស្វាគមន៍កម្មវិធី Open House Day នៅសាខាច្បារអំពៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ៈ០០ នាទីព្រឹកតទៅ។ យើងខ្ញុំសូមគោរពអញ្ជើញសិស្សានុសិស្ស និងអ្នកអាណាព្យាបាល ចូលរួមក្នុងព្រឹត្តិការណ៍នេះ និងទស្សនាអគារ និងបរិវេណសាលា ដែលបានរចនាឡើងសម្រាប់អ្នកសិក្សាជំនាន់ថ្មីក្នុងសតវត្សរ៍ទី២១។
 
ព្រឹត្តិការណ៍Open House Day នេះមានសកម្មភាពជាច្រើនដូចជា ទទួលបានអាហារូបករណ៍រហូតដល់ ៤០% ពីAii និងអាហារូបករណ៍ ១០% ពីAIS ចូលរៀនសាកល្បង ទទួលបានការប្រឹក្សាដោយឥតគិតថ្លៃ សម្រាប់ការសិក្សានៅក្រៅប្រទេសពី SOGO ចូលរួមពង្រឹងក្នុងការអានសៀវភៅជាមួយនឹងការគូររូបរចនាផ្សេងៗ កីឡាសម្រាប់កុមារ ស្វែងយល់ពីកម្មវិធីសិក្សាថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ជំនាញផ្សេងៗជាច្រើនទៀត និងទទួលបានកាដូពិសេសៗពី Aii និងAIS។ សិស្សានុសិស្ស និងអ្នកអាណាព្យាបាលដែលចូលរួម អាចស្វែងយល់ពីការប្តេជ្ញាចិត្តរបស់ Aii និងAIS ក្នុងការការអប់រំជូនសិស្សានុសិស្សដើម្បីពង្រឹងសមត្ថភាពនាពេលអនាគត និងការប្រកួតប្រជែងក្នុងសកលភាវូបនីយកម្ម។
 
ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅម៉ោង ៨ៈ០០ នាទីព្រឹក រហូតដល់ម៉ោង ៥ៈ០០ នាទីរសៀល ដែលរៀបចំជាពិសេសសម្រាប់អ្នករស់នៅតំបន់ច្បារអំពៅ។ អ្នកចូលរៀនសាកល្បងថ្នាក់ភាសាអង់គ្លេសជាភាសាទីពីរ ភាសាចិនជាភាសាទីពីរ និងភាសាថៃជាភាសាទីពីរ។ លើសពីនេះសិស្សានុសិស្ស និងអ្នកអាណាព្យាបាលអាចទទួលបានការប្រឹក្សាដោយឥតគិតថ្លៃសម្រាប់ការសិក្សានៅសហរដ្ឋអាមេរិក។
 
ក្នុងនាមជាស្ថាប័នអប់រំឈានមុខគេនៅប្រទេសកម្ពុជា Aii និង AIS ប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពជូនប្រជាជនកម្ពុជា។ សាខាច្បារអំពៅ គឺជាសាខាទី២០ របស់មជ្ឈមណ្ឌលភាសា Aii និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តអស់រយៈពេលជាង១៨ឆ្នាំ ក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពដល់ប្រជាជនកម្ពុជា ចូលរួមក្នុងការពង្រឹងគុណភាពជីវិត និងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ។ សម្រាប់ឆ្នាំ២០២៣ Aii និងAIS បានអប់រំសិស្សានុសិស្សប្រមាណជាង ២០,០០០នាក់ នៅទូទាំងប្រទេសកម្ពុជា។
 
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានលម្អិតអំពី Aii និង AIS ច្បារអំពៅ សូមចូលមើលគេហទំព័រផ្លូវការ៖ www.chbarampov.aii.edu.kh និង https://cap.ais.edu.kh/។  អ្នកអាចទាក់ទងមជ្ឈមណ្ឌលភាសា Aii និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) តាមរយៈទូរសព្ទលេខ 012 908 487 ឬ 016 678 229 ឬទាក់ទងតាមរយៈអ៊ីម៉ែល [email protected]

(អត្ថបទពាណិជ្ជកម្ម)

Tag:
 MJQ
© រក្សាសិទ្ធិដោយ thmeythmey.com