ជាតិ
អត្ថបទពាណិជ្ជកម្ម
មានដឹងអត់? iPay Cambodia អាចទូទាត់ថ្លៃចាយវាយនៅប្រទេសថៃពីគណនីលុយរៀល បានយ៉ាងងាយ
× លោកអ្នកដែលធ្វើដំណើរទៅថៃញឹកញាប់ អិលអូអិលស៊ី សូមណែនាំនូវសេវាថ្មីរបស់ iPay Cambodia គឺលោកអ្នកអាចស្គែនទូទាត់ថ្លៃទំនិញតាម iPay Cambodia ពីគណនីប្រាក់រៀល ទៅកាន់ដៃគូសមាជិក PromtPay បានយ៉ាងងាយ ដោយមិនចាំបាច់ប្តូរប្រាក់ជារូបិយប័ណ្ណបាតទៀតនោះទេ។ ហើយសម្រាប់អតិថិជនជនជាតិថៃ ដែលធ្វើដំណើរមកកម្ពុជាដែលមានគណនីធនាគារថៃសមាជិក PromtPay ក៏អាច ទូទាត់ប្រាក់ដោយផ្ទាល់ពីគណនីប្រាក់បាតមកកាន់អិលអូអិលស៊ី KHQR បានផងដែរ។
របៀបនៃការធ្វើប្រតិបត្តិការស្គែនទូទាត់ប្រាក់នៅប្រទេសថៃ ពី iPay Cambodia ទៅ PromptPay
- ចូលទៅក្នុងកម្មវិធី iPay Cambodia
- ចុចពាក្យ QR Code (Android) ឬ Scan QR Code (iOS)
- ស្គែនទូទាត់ជាមួយ QR Code ដែលមាននិមិត្តសញ្ញា PromptPay
- ជ្រើសរើសគណនី KHR ដើម្បីផ្ទេរប្រាក់ចេញ
- បញ្ចូលទឹកប្រាក់ដែលត្រូវទូទាត់
- ជ្រើសរើសគោលបំណងនៃប្រតិបត្តិការ
- ចុច Pay រួចចុច Confirm
- បញ្ចូល PIN Code ដើម្បីបញ្ចប់ប្រតិបត្តិការ
- ប្រព័ន្ធនឹងបង្ហាញពាក្យ Payment Successful
លក្ខខណ្ឌសម្រាប់ការទូទាត់៖
- QR Code ឆ្លងប្រទេសដែលអាចស្គែននៅប្រទេសថៃបាន មានLogo ThaiQR/ PromptPay ជាសម្គាល់
- អាចទូទាត់ចេញតែពីគណនីប្រាក់រៀលតែប៉ុណ្ណោះ ហើយ Thai QR ត្រូវតែជារូបិយប័ណ្ណបាត (THB)
- ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ចំនួន ១០.០០០.០០០ រៀល
- ស្គែនបានគ្រប់សមាជិកដៃគូរ PromptPay
- ទូទាត់បានតែ QR Merchant ប៉ុណ្ណោះ
លក្ខខណ្ឌសម្រាប់ការទូទាត់៖
- កម្រៃសេវា 1% នៃចំនួនទឹកប្រាក់ទូទាត់៕
(អត្ថបទពាណិជ្ជកម្ម)៕
© រក្សាសិទ្ធិដោយ thmeythmey.com