ជាតិ
អត្ថបទពាណិជ្ជកម្ម
សន្និបាតធុរកិច្ចប្រចាំឆ្នាំលើកទី៥ របស់ក្រុមហ៊ុន ERA Cambodia និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២៤ ដើម្បីពង្រីកវិសាលភាពក្នុងទីផ្សារខុនដូកម្ពុជា
13, Nov 2023 , 4:59 pm        
រូបភាព
ក្រុមហ៊ុន ERA Cambodia គឺជាក្រុមហ៊ុនមានឯកទេសផ្ដល់សេវា​ ទិញ-លក់ ខុនដូ ដ៏ល្បីឈ្មោះ​លំដាប់ថ្នាក់អន្តរជាតិមានប្រភពដើមពីសហរដ្ឋអាមេរិក។ ជាមួយនឹងភាពជោគជ័យដែលសម្រេចបានជាបន្តបន្ទាប់ក្រុមហ៊ុនបានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ(Annual Business Conference) ខួបលើកទី៥ ដើម្បីអបអរសាទរវត្តមានប្រតិបត្តិការលក់របស់ក្រុមហ៊ុន​ដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេចបានសមិទ្ធផលធំៗ​ជាច្រើនក្នុងវិស័យអចលនទ្រព្យលើសេវាកម្មលក់ខុនដូ ដែលក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាវិជ្ជមានឡើងច្រើនជាលំដាប់។
 
សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនាថ្ងៃទី​ ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី Hyatt Regency Phnom Penh ។ 
 
លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ថា៖ « ERA Cambodia ប្រារព្ធកម្មវិធី ANNUAL BUSINESS CONFERENCE ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ១១ ក្នុងគោលបំណងដើម្បីអបអរសាទរដល់ភ្នាក់ងារឆ្នើមរបស់ពួកយើង ក៏ដូចថ្លែងអំណរគុណដល់អតិថិជន ដែលបានប្រើប្រាស់សេវាកម្ម ERA CAMBODIA និងមានការផ្តល់ជូននូវ PROMOTION ពិសេសៗដល់អតិថិជនដែលបានចូលរួមកម្មវិធីនេះផងដែរ ។ ការលើកទឹកចិត្ដភ្នាក់ងាររបស់យើងគឺឆ្លុះពីទស្សនវិជ្ជារបស់យើងថា «ភាពជោគជ័យរបស់ភ្នាក់ងារយើង គឺជាភាពជោគជ័យទាំងមូលរបស់ក្រុមហ៊ុន» ដូច្នេះការយកចិត្តទុកដាក់ទៅលើការលើទឹកចិត្តភ្នាក់ងាររបស់យើងគឺការសំខាន់។ ដូចគ្នាផងដែរ ភាពជោគជ័យរបស់អតិថិជនគឺ គាត់ទទួលបានដៃគូដែលល្អបំផុតដើម្បីផ្តល់សេវាកម្មអចលនទ្រព្យ ប្រកបដោយទំនុកចិត្តក្នុងការដែលពួកគាត់ប្រើប្រាស់សេវាកម្ម ERA Cambodia ។ 
 


នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានបន្តថា៖ «ទីផ្សារខុនដូនាឆ្នាំ ២០២៣ នេះគឺហាក់មានភាពល្អប្រសើរប្រសិនបើយើងធៀបជាមួយនឹងឆ្នាំ ២០២០, ២០២១ និង ២០២២ ហើយយើងសង្ឃឹមថាឆ្នាំ ២០២៤ នឹងមានកំណើនល្អប្រសើរជាងនេះទៅទៀត ។ ជាក់ស្តែងបច្ចុប្បន្នមានគម្រោងថ្មី ២ ដែលទើបនឹងបើកដាក់លក់នោះគឺ គម្រោង Time Square 302 និងគម្រោង Picasso 2 ដែលនេះបង្ហាញពីការមើលឃើញលើសក្តានៃកំណើនទីផ្សាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ហើយម្យ៉ាងវិញទៀតគម្រោង Urban Village ក៏មានផែនការក្នុងការអភិវឌ្ឍន៍គម្រោងដំណាក់កាលបន្តបន្ទាប់របស់ខ្លួនផងដែរ ។ ចំណែក គម្រោងជាដៃគូផ្សេងរបស់យើងគឺ Le Condé និង La Vista One ក៏មានការសកម្មក្នុងសាងសង់របស់ខ្លួនដោយគម្រោង Le Condé ទើបតែបញ្ចប់សំណង់ជាន់ដំបូលថ្មីៗនេះ និងគម្រោង La Vista One ក៏គ្រោងនឹងបញ្ចប់គម្រោងទាំងមូលដែលមានយូនីតសរុបជាង ១,០០០ យូនីតនាឆ្នាំ២០២៤ ផងដែរ ។ កត្តាទាំងនេះធ្វើឱ្យយើងមានជំនឿចិត្តថាទីផ្សារកំពុងស្ថិតក្នុងការឈានឆ្ពោះទៅរកកំណើនកាន់តែល្អប្រសើរនៅក្នុង ឆ្នាំ ២០២៤ ។ ម្យ៉ាងទៀត ប្រសិនបើយើងធៀបទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងទីផ្សារអចលនទ្រព្យក្នុងតំបន់និងពិភពលោក យើងឃើញថាកម្ពុជាជាទីផ្សារដែលមានសក្តានុពលខ្ពស់ត្បិតតម្លៃអចលនទ្រព្យនៅប្រទេសរបស់យើងស្ថិតក្នុងតម្លៃសមរម្យ មានកំណើនសេដ្ឋកិច្ចនិងស្ថេរភាពសង្គមនិងនយោបាយ បរិកាសវិនិយោគមានភាពទាក់ទាញ ដែលសុទ្ធសឹងជាកត្តាជម្រុញកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។ យើងមានជឿជាក់យ៉ាងខ្លាំងទៅលើទីផ្សារខុនដូក្នុងរយៈពេលវែង ដោយសារយើងសង្កេតឃើញថាប្រាក់ចំណូល និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជាកំពុងបន្តកើនឡើងវិជ្ជមានជាលំដាប់។ លើសពីនេះទៅទៀត ពេលវេលានេះគឺជាឱកាសដ៏ល្អបំផុតក្នុងការទិញខុនដូ ពីព្រោះយើងកំពុងតែមានប្រ៉ូមូសិន និងលក្ខខណ្ឌពិសេសៗជាច្រើន ដែលអំណោយផលទៅដល់អតិថិជន។ យ៉ាងណាក៏ដោយ យើងសូមផ្តល់យោបល់ទៅដល់អតិថិជន និងអ្នកវិនិយោគគ្រប់រូបគួរតែទាក់ទងជាមួយនឹងអ្នកប្រឹក្សាអចលនទ្រព្យ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជាមុនសិន ដើម្បីទទួលបានយកអត្ថប្រយោជន៍ទាំងអស់នេះ »។


 
កម្មវិធី ERA Cambodia Annual Business Conference នាឆ្នាំនេះ ទទួលបានពីការឧបត្ថម្ភគម្រោងដៃគូសហការដូចជា Urban Village, Picasso, La Vista One, Le Condé BKK1 និង Time Square 302 BKK1 ដែលសុទ្ធសឹងជាគម្រោងខុនដូខ្នាតអន្តរជាតិ និងកំពុងពេញនិយមពីសំណាក់អតិថិជនផងដែរ ហើយអ្វីកាន់តែពិសេសគឺរាល់អតិថិជនដែលទិញគម្រោងទាំងអស់នេះតាមរយៈភ្នាក់ងារជំនាញ ERA CAMBODIA នឹងទទួលបាន PROMTION ពិសេសៗបន្ថែមផងដែរ ។ បន្ថែមពីនេះ ក្រុមហ៊ុន ERA Cambodia ក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងស្ថាប័នកំពូលមកពីអាមេរិក Residential Real Estate Council ដើម្បីសហការគ្នាជាដៃគូយុទ្ធសាស្រ្តក្នុងការលើកតម្កើងវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែខ្ពស់និងអាចប្រកួតប្រជែងបានក្នុងកម្រិតអន្តរជាតិ ។ កត្តាដែលជំរុញឱ្យគម្រោងលំដាប់អន្តរជាតិធំៗ សហការនិងគាំទ្រ ERA Cambodia ក៏ព្រោះតែក្រុមហ៊ុន ERA ជាក្រុមហ៊ុនលំដាប់អន្តរជាតិមានបទពិសោធន៍ជាង ៥០ ឆ្នាំ ហើយសម្រាប់ក្រុមហ៊ុន ERA Cambodia ផ្ទាល់គឺជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈ និងជំនាញយ៉ាងពិតប្រាកដលើវិស័យខុនដូ ដែលធ្វើឱ្យអតិថិជននិងគម្រោងជាដៃគូមានទំនុកចិត្តខ្ពស់ និងបន្តសហប្រតិបត្តិការនិងគាំទ្រមកលើ ERA Cambodia ។
 
រយៈពេល ៥ ឆ្នាំ ដែលបានឈរជើងយ៉ាងរឹងមាំប្រកបដោយទំនុកចិត្តជូនអតិថិជន ក្រុមហ៊ុន ERA Cambodia បាន និងកំពុងធ្វើការជាមួយនឹងគម្រោងជាង ៥០ នៅកម្ពុជា។ ក្នុងនោះសរុបតម្លៃនៃគម្រោងដែលក្រុមហ៊ុនសហការលក់ទាំងអស់ គឺខ្ទង់ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន ដែលអាចទាញយកការកត់សម្គាល់បានថាក្រុមហ៊ុន ERA Cambodia គឺជាភ្នាក់ងារដ៏ឆ្នើមស្ទើរតែគ្រប់គម្រោងទាំងអស់ដែលបានសហការលក់។
 


ERA Cambodia ត្រូវបានទទួលស្គាល់ដោយមោទនភាពថាជាក្រុមហ៊ុនលំដាប់កំពូលលេខ ១ ជាមួយនឹងភ្នាក់ងារដ៏ឆ្នើម ក្នុងការលក់ និងការធ្វើទីផ្សារខុនដូនៅកម្ពុជា។​ ERA Cambodia ជាក្រុមហ៊ុន ERA ដែលមានវ័យក្មេងជាងគេទីពីរ នៅអាស៊ីប៉ាស៊ីហ្វិក។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់យើងបាន និងកំពុងរីកតែចម្រើនយ៉ាងឆាប់រហ័ស ជាលំដាប់ ហើយក៏កំពុងតែក្លាយជាក្រុមហ៊ុនដែលមានភ្នាក់ងារឆ្នើមជាច្រើន ក្នុងរយៈពេលដ៏ខ្លី។
 
មកទល់នឹងពេលនេះ យើងមានភ្នាក់ងារលក់ជាង ២,០០០ នាក់ ដែលបម្រើសេវាកម្មជូនដល់អតិថិជន នៅរាជធានីខេត្តចំនួន ៣ ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ដែលមានដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។
 


យើងមានគោលបំណងបន្តបង្កើនចំនួនភ្នាក់ងារលក់របស់យើងឱ្យឈានទៅដល់ ៥,០០០ នាក់ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ។ ស្របពេលប្រទេសកម្ពុជា កំពុងតែមានទីផ្សារដ៏រីកចម្រើន និងមានសក្ដានុពលបំផុត ដែលចាំបាច់តម្រូវអោយមានភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈជាច្រើនបន្ថែមទៀត ដើម្បីអោយសមស្របទៅនឹងទីផ្សារក្នុងស្រុក។ 
ERA Cambodia គឺជាក្រុមហ៊ុនដ៏ល្អឥតខ្ចោះដែលអាចបំពេញតម្រូវការនេះបាន!  
 
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ERA Cambodia និងសេវាកម្ម ទិញ-លក់ ខុនដូ សូមទាក់ទង៖
HEAD OFFICE: #G2510-12,25F, GIA TOWER , KHAN CHAMKARMORN, PHNOM PENH 
TEL: 023 23 23 28
EMAIL:         [email protected] 
FACEBOOK PAGE:   ERA CAMBODIA 
 
(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com