កីឡាជាតិ
ជាតិ
បុណ្យអុំទូក
អុំទូក៖ ៣៣៨ទូក ចូលរួមប្រណាំងនៅភ្នំពេញ ខណៈសៀមរាបចំនួនបណ្ដោះអាសន្ន ៣៤ទូក
14, Nov 2023 , 7:59 am        
រូបភាព
ទូក ង ចំនួន ៣៣៨ មកពីតាមបណ្តារាជធានី-ខេត្តនឹងចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកានេះ នៅមុខព្រះបរមរាជវាំង។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មិនមានទូកពីអន្ដរជាតិ ចូលរួមនោះឡើយ។ នេះបើតាមគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ។


លោក ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំ បុណ្យជាតិ-អន្តរជាតិ បានថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ កាលពីថ្ងៃទី១៣ វិច្ឆិកាថា សម្រាប់ការប្រណាំងទូកនៅខេត្តសៀមរាបវិញ បច្ចុប្បន្នមានចំនួន ៣២ ចូលរួមប្រកួតបណ្តោះអាសន្នចំនួន ​ហើយការចុះឈ្មោះទូក​ ទំនងនឹងកើនឡើងបន្ថែមទៀត។

កម្ពុជា ខកខានប្រារព្ធព្រះរាជពិធីបុណ្យអំទូក ​ចាប់ពីឆ្នាំ២០២០មកក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ កាលពីឆ្នាំ២០១៩ ទូកចូលរួមប្រណាំង ប្រមាណ​៣៨០​ទូក​។ ការធ្លាក់ចុះចំនួនទូក ចូលរួមក្នុងឆ្នាំ២០២៣នេះ គឺដោយសារបញ្ហាភាពចាស់ទ្រុឌទ្រោម នៃទូកតាមបណ្ដាខេត្តមួយចំនួន។ នេះបើតាម លោក ឈិន កេតនា  អគ្គលេខាធិការ គណៈ​កម្មាធិការរៀបចំ បុណ្យជាតិ-អន្តរជាតិ៕
 

Tag:
 បុណ្យអុំទូក
  ឈិន កេរតនា
© រក្សាសិទ្ធិដោយ thmeythmey.com