កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូពេទ្យថា Neymar ធូរស្បើយពីការវះកាត់ ACL តែមិនទាន់អាចចូលទីលានវិញ
14, Nov 2023 , 5:11 pm        
រូបភាព
Neymar Jr ដែលបានរងរបួសជង្គង់ធ្ងន់ធ្ងរ និងដាច់សរសៃ ACL កាលពីដើមខែតុលា បានខកខានក្នុងសកម្មភាពបាល់ទាត់រយៈពេលជិត ២ខែមកហើយ។ បើតាមវេជ្ជបណ្ឌិតក្នុងក្រុមជម្រើសជាតិប្រេស៊ីលលោក Rodrigo Lasmar នាថ្ងៃទី១៣ ខែវិច្ឆិកា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល បានជាសះស្បើយ ក្រោយពីការវះកាត់រយៈពេលជាង​២សប្តាហ៍ តែក៏នៅមិនទាន់មានការព្យាករណ៍ថានឹងអាចវិលត្រឡប់ចូលការប្រកួតវិញបានឡើយ។



កីឡាករវ័យ ៣១ឆ្នាំ បានរបួសជង្គង់ និងសាច់សរសៃឆ្អឹងមុខ (ACL) និងសរសៃពួរនៅជង្គង់ខាងឆ្វេងរបស់គេ អំឡុងពេលបានបំពេញកាតព្វកិច្ចជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតជម្រុះពានរង្វាន់ World Cup 2026 នៅក្នុងតំបន់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL)។ Neymar ទទួលបានការវះកាត់កាលពីដើមខែវិច្ឆិកា នៅក្នុងមន្ទីពេទ្យ Belo Horizonte។
 
អំពីស្ថានភាពរបស់ Neymar លោកវេជ្ជបណ្ឌិត Lasmar បញ្ជាក់ប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មាននៅក្នុងមជ្ឈមមណ្ឌលហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រេស៊ីលក្នុងទីក្រុង Teresopolis ថាកីឡាករវ័យ ៣១ឆ្នាំកំពុងដែលមានការព្យាបាល់យ៉ាងល្អ និងជាសះស្បើយពីការវះកាត់រួច។ តែយ៉ាងណា Neymar ក៏តម្រូវឱ្យសម្រាកពេលយូបន្ថែមទៀត ដើម្បីឱ្យរបួសជាសះស្បើយពេញលេញ។
 
«ពិតជាល្អខ្លាំងណាស់ គេបានបង្ហាញតាំងពីដំបូងថាគាត់ធ្វើតាមអ្វីដែលយើងបានស្នើសុំឱ្យគេធ្វើ គេដឹងថាវាជាដំណឹងដ៏ល្អមួយ ដែលគេនឹងត្រូវការយើងទាំងអស់គ្នា រួមមានទាំងគ្រូពេទ្យកាយសម្បទា គ្រូបង្ហាត់កាយសម្បទា ដូច្នេះយើងអាចមាន Neymar Jr នឹងវិលត្រឡប់ដ៏ឆាប់តាមដែលអាចធ្វើទៅបាន។»។ លោក Lasmar បាននិយាយបែបនេះ ប្រាប់អ្នកកាសែតពីស្ថានភាព Neymar។
 
យ៉ាងណា វេជ្ជបណ្តិតប្រេស៊ីល ក៏បានអះអាងថាបញ្ហារបួសរបស់ Neymar Jr នៅត្រូវការពេលព្យាបាលសម្រាប់ជាសះស្បើយរយៈពេលយូបន្ថែមទៀត ដើម្បីអាចឱ្យគេពេញលេញនឹងវិលត្រឡប់ចូលការប្រកួតវិញ ព្រោះតែការដាច់សរសៃ ACL ជាប្រភេទជំងឺត្រូវការពេលជាសះស្បើយរយៈពេលយូ។
 
Neymar បានចូលរួមក្លិប​ Al Hilal ស្ថិតនៅក្រុម Saudi Pro League កាលពីខែសីហា ក្នុងតម្លៃ ៩០លានអឺរ៉ូ (៩៦,២៨លានដុល្លារ) ប៉ុន្តែអតីតកីឡាករក្រុម Barcelona និង​ Paris Saint Germain ទើបតែលេងបានត្រឹម ៥ប្រកួតប៉ុណ្ណោះឱ្យក្រុមជើងខ្លាំងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត៕

Tag:
 Neymar Jr
© រក្សាសិទ្ធិដោយ thmeythmey.com