ជាតិ
ប្រាសាទព្រះគោ ជាសំណង់ឥដ្ឋដ៏ប្រណីតនៅដើមសម័យអង្គរ
19, Nov 2023 , 8:09 pm        
រូបភាព
សៀមរាប៖ ប្រាសាទព្រះគោ មានចម្ងាយប្រមាណ១៥គីឡួម៉ែត្រប៉ុណ្ណោះពីក្រុងសៀមរាប ដែលស្ថិតនៅស្រុកប្រាសាទបាគង។ ប្រាសាទព្រះគោ ត្រូវបានកសាងនាចុងសតវត្សរ៍ទី៩ ក្នុងឆ្នាំ៨៧៩ ដោយព្រះមហាក្សត្រខ្មែរសម័យអង្គរព្រះនាម ព្រះបាទឥន្ទ្រវម៌្ម ។ ប្រាសាទឥដ្ឋមួយនេះ  ត្រូវបានសង់ថ្វាយដល់ព្រះសិវៈដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វការីជន។ ប្រាសាទព្រះគោ មានតួប៉មចំនូន៦ និងមានអាគាររណបមួយចំនួន។  តួប៉មទាំង៦នេះ ត្រូវបានសង់តម្រៀបគ្នាជាពីរជួរនៅលើខឿនរៀបស្នើ។  អ្វីដែលគួរឱ្យចាប់អារម្មណ៍ ប្រាសាទឥដ្ឋដ៏ធំមួយនេះ មានក្បាច់ចម្លាក់លៀនដ៏ល្អប្រណីត ដែលចម្លាក់ នៅប្រាសាទនេះ មានលក្ខណៈជ្រៅ និងមានភាពរស់រវើក។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖

https://youtu.be/kDqn7vFOwXs
 

Tag:
 ប្រាសាទព្រះគោ
© រក្សាសិទ្ធិដោយ thmeythmey.com