ជាតិ
អត្ថបទពាណិជ្ជកម្ម
សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ កំពុងពង្រីកសេវាហិរញ្ញវត្ថុកាន់តែសម្បូរបែប សម្រាប់អតិថិជន
30, Nov 2023 , 6:59 am        
រូបភាព
ភ្នំពេញ, ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣/សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ ហៅថា  ”CUBC” ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនហិរញ្ញវត្ថុធំបំផុតរបស់កោះតៃវ៉ាន់ក្រោមឈ្មោះ “Cathay Financial Holdings Co., Ltd.” កំពុងពង្រីកសេវាកម្មហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់ក្នុងស្រុក ដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) ភីអិលស៊ី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេនៅអាស៊ីអាគ្នេយ៍។ តាមរយៈភាពជាដៃគូ អតិថិជន CUBC អាចដាក់ប្រាក់ និងដកប្រាក់បានយ៉ាងងាយស្រួលជាមួយ ភ្នាក់ងារទ្រូម៉ាន់នី ប្រមាណ ១០ ០០០ កន្លែងទូទាំងប្រទេស។

ដើម្បីស្វែងរកទីតាំង TrueMoney ឬសាខា CUBC ដែលនៅជិតបំផុត សូមចូលទៅកាន់ គេហទំព័រផ្លូវការរបស់ CUBC ឬ TrueMoney App ។
 
សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ មានការវិវត្តន៍យ៉ាងជោគជ័យ នាដើមឆ្នាំ២០២៣ ដោយដាក់ដំណើរការកម្មវិធីធនាគារចល័ត CUBC mBanking App។ តាមរយៈការភ្ជាប់កម្មវិធីធនាគារចល័តជាមួយប្រព័ន្ធទូទាត់បាគង បានធ្វើឱ្យCUBC ក្លាយជាធនាគារតៃវ៉ាន់ដំបូងគេដែលផ្តល់ការទូទាត់ KHQR។ CUBC ក៏កំពុងលើកទឹកចិត្ត ពាណិជ្ជករឱ្យប្រើប្រាស់ការទូទាត់ KHQR ដើម្បីបំពេញតម្រូវការទូទាត់របស់អតិថិជន និងបង្កើនបទពិសោធន៍ហិរញ្ញវត្ថុឌីជីថល។
 
ប្រមាណមួយទសវត្សរ៍មកនេះ សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានផ្ដល់សេវាកម្មហិរញ្ញវត្ថុដល់សហគ្រាសក្នុងស្រុក និងក្រៅស្រុក។ លើសពីនេះ CUBC ក៏កំពុងផ្ដល់សេវាកម្មហិរញ្ញវត្ថុដូចជាការសន្សំ ប័ណ្ណឥណទាន និងកម្ចីទិញផ្ទះជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ CUBC បានផ្ដល់បទពិសោធហិរញ្ញវត្ថុឌីជីថលដែលជាគន្លឹះក្នុងការជំរុញសេវាកម្មហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់ស្របតាមគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់ខ្លួន។ ស្របនឹងគោលដៅនេះ ធនាគារកំពុងបន្តកិច្ចសហការយ៉ាងសកម្មជាមួយអាជីវកម្មក្នុងស្រុក ដូចជាក្រុមហ៊ុន TrueMoney ដើម្បីបង្កើនការផ្តល់ជូនហិរញ្ញវត្ថុឌីជីថលរបស់ខ្លួនជាបន្តបន្ទាប់។
 
លោក Yeh Chan-Hao អគ្គនាយកសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ មានប្រសាសន៍ថា៖ « យើងមានកិត្តិយស និងរំភើបរីករាយដែលបានសហការជាដៃគូជាមួយ ក្រុមហ៊ុន TrueMoney ដើម្បីពង្រីកសេវាហិរញ្ញវត្ថុដល់អតិថិជនរបស់យើងដើម្បីលំហូរសាច់ប្រាក់ ជាមួយនឹងបណ្តាញភ្នាក់ងារដ៏ធំរបស់ក្រុមហ៊ុន។ យើងបានផ្ដោតជាពិសេសទៅលើប្រព័ន្ធហិរញ្ញវត្ថុ ដែលជាមធ្យោបាយសំខាន់ដើម្បីសម្រួលដល់ការប្រើប្រាស់របស់អតិថិជន តាមរយៈការរួមបញ្ចូលបណ្ដាញឌីជីថល និងដោយផ្ទាល់ ។ យើងកំពុងធ្វើឱ្យមានវឌ្ឍនភាពឆ្ពោះទៅរកចក្ខុវិស័យ ក្នុងការផ្តល់នូវបទពិសោធន៍ នៃធនាគារបរិបទ»។
 
លោក Yeh Chan-Hao  បន្ថែមថា៖ «លើសពីនេះ យើងផ្ដោតលើសេវាកម្មហិរញ្ញវត្ថុធនាគារល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងក៏កំពុងផ្ដល់ការទទួលខុសត្រូវលើសេវាបើកប្រាក់បៀវត្សរ៍។ ការរួមបញ្ចូលជាមួយបណ្តាញដ៏ធំរបស់ TrueMoney អនុញ្ញាតឱ្យយើងពង្រីកលទ្ធភាពប្រើប្រាស់សាច់ប្រាក់សម្រាប់អតិថិជនសាជីវកម្មទាំងនេះផងដែរ»។



បន្ថែមពីនេះ លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាស្តីទី ក្រុមហ៊ុន ទ្រូ ម៉ាន់នី (ខេមបូឌា) ភីអិលស៊ី លើកឡើងផងដែរថា « ក្រុមហ៊ុន ទ្រូ ម៉ាន់នី (ខេមបូឌា) មានចក្ខុវិស័យក្នុងការក្លាយជា Bank Hub Solution ដោយការពង្រីកបណ្តាញភ្នាក់ងារជាង ១០ ០០០ របស់យើង ដើម្បីបម្រើអតិថិជនធនាគារនៅទូទាំងប្រទេស។ ភាពជាដៃគូរបស់យើងជាមួយ CUBC នឹងនាំមកនូវសេវាកម្មឥតគិតថ្លៃ និងងាយស្រួលដល់អតិថិជន CUBC និងការរីកចម្រើនដល់អាជីវកម្មទាំងសងខាង។ កិច្ចសហការនេះ នឹងក្លាយជាយុទ្ធសាស្ត្រពង្រីកបណ្តាញធនាគារលឿនបំផុតសម្រាប់ CUBC »។
 
តាមរយៈកិច្ចសហការនេះ CUBC កំពុងផ្ដល់បទពិសោធន៍ដល់អតិថិជន កាន់តែប្រសើរដោយអតិថិជនគ្រាន់តែមាន លេខគណនីCUBC លេខទូរស័ព្ទ និងឈ្មោះគណនី អតិថិជនអាចដាក់ប្រាក់ចូលគណនីCUBC បាន។ លើសពីនេះ អតិថិជន អាចដកប្រាក់ពីគណនីCUBC បានដោយគ្រាន់តែមានកម្មវិធីធនាគារចល័ត។ ដើម្បីស្វែងរកទីតាំង TrueMoney ឬសាខា CUBC ដែលនៅជិតបំផុត សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ CUBC ឬ TrueMoney App ។
 
ការលើកទឹកចិត្តបន្ថែមចំពោះអតិថិជន រាល់ប្រតិបត្តិការដាក់ប្រាក់ចាប់ពី ១០០ ដុល្លារ ដល់ ២ ៥០០ដុល្លារ ឬចំនួនទឹកប្រាក់សមមូលជាប្រាក់រៀល នឹងមិនមានការគិតថ្លៃសេវាប្រតិបត្តិការនោះទេ ចាប់ពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤ ឬរហូតដល់អស់ពីស្តុក។ 
 
កាន់តែពិសេសCUBC កំពុងផ្តល់អត្រាការប្រាក់មានលក្ខណៈប្រកួតប្រជែង សម្រាប់ការដាក់ប្រាក់ បញ្ញើសន្សំមានកាលកំណត់តាមប្រព័ន្ធអនឡាញ។ អតិថិជនអាចដាក់ប្រាក់បញ្ញើសន្សំមានកាលកំណត់នៅលើកម្មវិធីធនាគារចល័តរបស់ CUBC ចាប់ពី១០០ ដុល្លារ ជាមួយជម្រើសរយៈពេលដែលអាចបត់បែនបាន ព្រមទាំងអាចទទួលបានអត្រាការប្រាក់រហូតដល់ ៥,២៥ ភាគរយ ។
 
អំពីសាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ (CUBC)
គ្រប់គ្រងទាំងស្រុងដោយធនាគារ Cathay United Bank ដែលជាក្រុមហ៊ុនកាន់កាប់ហិរញ្ញវត្ថុធំបំផុតនៅកោះតៃវ៉ាន់ ក្រោមឈ្មោះ “Cathay Financial Holdings Co., Ltd.”, CUBC គឺជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដែលផ្តល់ជូននូវផលិតផលហិរញ្ញវត្ថុទៅកាន់សាជីវកម្ម និងអតិថិជនផ្ទាល់ខ្លួន ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់។ ជាមួយនឹងបណ្តាញដ៏ធំទូលាយនៅទូទាំងទីក្រុង និងខេត្តសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសាខា១៥សាខា និងម៉ាស៊ីនអេធីអឹមចំនួន ៦៨ម៉ាស៊ីន។ CUBC នៅតែបន្តពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីផ្តល់លទ្ធភាពប្រើប្រាស់បានកាន់តែប្រសើរ និងអភិវឌ្ឍហិរញ្ញវត្ថុឌីជីថលបន្ថែមទៀត។
 
ទំនាក់ទំនង៖
លោក Andrew Chang
នាយកដ្ឋានទំនាក់ទំនងសាធារណៈ Cathay Financial Holding Co., Ltd.,
១៧F, លេខ ២៩៦ ផ្លូវ Ren Ai, Sec.៤ តៃប៉ិ ១០៦៣៣, តៃវ៉ាន់
លេខទូរស័ព្ទ: +៨៨៦ (០)២-២៧០៨ ៧៦៩៨ #៧៣៨១
 
លោក នួន ច័ន្ទណា
នាយកដ្ឋានផែនការ សាជីវកម្មធនាគារកាថេយូណៃធីត (កម្ពុជា) ចំកាត់ 
អគារលេខ៤៨ វិថីសម្តេចប៉ាន (ផ្លូវ ២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ:+៨៨៥ (០) ២៣ ២១១ ២១១

អំពីទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Charoen Pokphand Group (CP Group) និង Ant Financial (Alibaba) ដែលជាក្រុមហ៊ុនធំជាងគេពីរនៅអាស៊ី។ ឥឡូវនេះ TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីនាពេលបច្ចុប្បន្ន ហើយមានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាមួយនឹងបណ្តាញភ្នាក់ងារចំនួន ៦៥ ០០០ ក្នុងតំបន់។
 
សម្រាប់ព័ត៌មានបន្ថែមអំពី TrueMoney Cambodia និងផលិតផល និងសេវាកម្ម សូមចូលទៅកាន់គេហទំព័រhttps://truemoney.com.kh/ ឬតាមដានទំព័រ Facebook https://www.facebook.com/TrueMoneyCambodia/  ៕
 
(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com