កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
អន្តរជាតិ
M5 ៖ See You Soon កក់កៅអី Playoffs ក្រោយឈ្នះ Triple Esports ២-០
04, Dec 2023 , 3:59 pm        
រូបភាព
ក្រុម ​See You Soon របស់កម្ពុជាបន្តឈ្នះក្រុម Triple Esports មកពីប្រទេសអារ៉ាប៊ីសាអូឌីត លទ្ធផល ២វគ្គទល់០ នៅក្នុងការប្រកួតវគ្គចែកពូល A ពានរង្វាន់កីឡាអេឡិចត្រូនិកវិញ្ញាសា Mobile Legend Bang Bang ព្រឹត្តិការណ៍ M5 World Championship នាថ្ងៃទី៤ ខែធ្នូ ក្នុងប្រទេសហ្វីលីពីន។​



លទ្ធផលឈ្នះ ២វគ្គទល់០ របស់ក្រុម See You Soon តំណាងកម្ពុជា​ ទៅលើក្រុម Triple Esports បានជួយដល់ក្រុមម្ចាស់ពាន MPL Cambodia រដូវកាលទី៥ មួយនេះបានកក់កៅអីសម្រាប់វគ្គ Playoffs រួចជាស្រេច បើទោះជានៅសល់១ប្រកួតក្នុងដៃក៏ដោយ។ See You Soon ប្រកួតទីមួយយកឈ្នះ Bigetron Sons លទ្ធផល ២-០ និងប្រកួតទីពីរ Triple Esports លទ្ធផល ២-០។​
  


សល់ការប្រកួតមួយចុងក្រោយ See You Soon នឹងត្រូវប៉ះក្រុម ONIC Esports ជើងខ្លាំងមកពីប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាម្ចាស់ពាន MSC 2023 ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជាពាក់កណ្តាលឆ្នាំ​ ២០២៣ នៅថ្ងៃទី៦​ ខែធ្នូ​ វេលាម៉ោង ៥ល្ងាចម៉ោងនៅកម្ពុជា។​ 
 
យកឈ្នះការប្រកួត ២លើកជាប់គ្នា នឹងឈ្នះ ៤វគ្គ ពេញជួយឱ្យ See You Soon ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ដោយត្រូវរង់ចាំការប្រកួតទល់នឹង ONIC Esports ដែលឈរនៅចំណាត់ថ្នាក់លេខ ២ ទើបតែឆ្លងកាត់មួយប្រកួត។ ONIC Esports នឹងត្រូវប៉ះក្រុម Triple Esports នៅថ្ងៃទី៥ ខែធ្នូ វេលាម៉ោង ៧យប់ម៉ោងនៅកម្ពុជា៕​
 


Tag:
 កីឡាអេឡិចត្រូនិក
  See You Soon
© រក្សាសិទ្ធិដោយ thmeythmey.com