ជាតិ
លោក វណ្ណា វណ្ណៈ ៖ ការអប់រំថ្ងៃនេះ ជាការវិនិយោគជីវិតសម្រាប់អនាគត
05, Dec 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ លោក វណ្ណា វណ្ណៈ ដែលជាមន្រ្តីគម្រោង CCOSC នៃអង្គការខេមរា យល់ថា ការអប់រំជាស្ពានមួយសម្រាប់អនាគត  និងជាការវិនិយោគ ទៅថ្ងៃអនាគតផងដែរ ។  លោក វណ្ណា វណៈ បានប្រា​ប់សារព័ត៌មានថ្មីៗ ថា​ការសិក្សារៀនសូត្រ ជារឿងសំខាន់មិនអាចខ្វះបាន ដោយសារការរៀនសូត្រ ប្រៀបបាននឹងការសន្សំថវិកា ក៏ដូចជាឃ្លាំងចំណេះដឹង។ មន្រ្តីគម្រោងរូបនេះ បានអះអាងដូច្នេះ៖ « យើងនឹងយកចំណេះដឹង ប្រើប្រាស់ ទៅថ្ងៃអនាគត សម្រាប់ប្រយោជន៍ទៅដល់ខ្លួនឯង គ្រួសារ ក៏ដូចជាសង្គមជាតិ។   ដូច្នេះតួនាទីរបស់យើងត្រូវចាំបាច់ត្រូវតែរៀនសូត្រ» ។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

Tag:
 រៀន
 អភិវឌ្ឍន៍ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com