ជាតិ
កញ្ញា សំរិទ្ធ លីណា យល់ថា ការសិក្សាពិតជាសំខាន់ និងគ្មានទីបញ្ចប់ឡើយ
05, Dec 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ កញ្ញា សំរិទ្ធ លីណា ជាគ្រូប្រឹក្សាគរុកោសល្យ នៃអង្គការ TDSO (Teacher Development Support Organization) ក្នុងខេត្តសៀមរាប។ ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប កញ្ញា លីណា ផ្ដល់តម្លៃដល់ការសិក្សាអប់រំរៀនសូត្រ ព្រោះវាមានសារសំខាន់ និងចាំបាច់បំផុតសម្រាប់មនុស្សគ្រប់គ្នា។ ចំណេះដឹងអាចជួយឱ្យជីវភាពរស់នៅល្អប្រសើរ និងជីវិតមនុស្សផ្លាស់ប្រែ ដូច្នេះមនុស្សគ្រប់គ្នាត្រូវតែរៀន ហើយត្រូវតែបន្តរៀនជារៀងរហូត​។ នៅពេលមានចំណេះដឹងពីការរៀនសូត្រ យើងនឹងអាចជួយខ្លួនឯង និងចូលរួមអភិវឌ្ឍន៍សង្គមជាតិបានផងដែរ។ ជាមួយគ្នានេះ កញ្ញា ក៏អំពាវនាវដល់អាណាព្យាបាលទាំងអស់ត្រូវតែបញ្ជូនកូនទៅសាលារៀនឱ្យបានគ្រប់ៗគ្នា មិនថាខ្លួនមានជីវភាពយ៉ាងណានោះឡើយ។



សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com