ជាតិ
រដ្ឋមន្ត្រី ប្រកាសធានាពីយុត្តិធម៌ ក្នុងការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ លើកដំបូង
04, Dec 2023 , 10:03 pm        
រូបភាព
ភ្នំពេញ៖ នៅថ្ងៃទី១៧ ធ្នូខាងមុខនេះ￸ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ ដែលចុះជួយកសិករនៅឃុំចំនួន ២៥០ឃុំ ក្នុងចំនួន១៧។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ធ្នូនេះ￸ លោក ហ៊ុន ម៉ានីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម អះអាងថា ការប្រឡងនេះ￸ នឹងប្រព្រឹត្តទៅដោយតម្លាភាព យុត្តិភាពជាពិសេសមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆំា￸ងអំពើពុករលួយផងដែរ។



នៅរសៀលនេះ￸ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី«ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នំា￸២០២៣»។ ការប្រឡងនេះ￸ មានបេក្ខជនចូលរួមប្រឡង ៣៣២៩នាក់ ដែលមានលក្ខណៈសម្បត្តិពេញលេញ ក្នុងចំណោមបេក្ខជនចុះឈ្មោះ￸ប្រឡងជាង ១ម៉ឺននាក់។ 
 
ក្នុងសន្និសីទសារព័ត៌មានខាងលើ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា តាមរយៈគោលនយោបាយទី៥ និងទី៦ ផ្ដោតលើការដាក់ពង្រាយមន្រ្តីកសិកម្ម នៅតាមឃុំដែលមានសកម្មភាពកសិកម្ម ក្រសួងបានកំណត់យកឃុំចំនួន ១៥៥២។ ហេតុដូច្នេះ￸ ទើបក្រសួងមានការប្រឡងជ្រើសរើសមន្រ្តីចំនួន ១៦០០នាក់ ដោយដំណាក់កាលដំបូង រើសត្រឹម ២៥០នាក់ ដែលមានជំនាញច្បាស់លាស់ សម្រាប់ឃុំចំនួន ២៥០ឃុំ។
  


បើតាមរដ្ឋមន្រ្តីកសិកម្មរូបនេះ￸ ការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំនេះ￸ ដើម្បីចង់បានមន្រ្តី ដែលមានសមត្ថភាព  មានភាពឆ្លាតវៃ ឧស្សាហ៍ព្យាយាម និងមានឆន្ទៈ។ ចក្ខុវិស័យរបស់ក្រសួងកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និរន្តភាពកសិកម្ម តុល្យភាពរបស់ការអភិវឌ្ឍ និងការអភិរក្ស ដែលមានលទ្ធភាពចូលរួមអភិវឌ្ឍន៍ជាតិ កសាងសហគមន៍ទំនើប ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង។
 
ជុំវិញការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំនេះ￸ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានប្រសាសន៍ថា៖ «អ្វីដែលជាចំណុចសំខាន់គឺនីតិវិធីនៃការផ្សព្វផ្សាយ ដែលមានពេលវេលាគ្រប់គ្រាន់ ដើម្បីឱ្យសាធារណជនគ្រប់រូបដឹងឮ និងមានឱកាសឈានដល់ការចុះឈ្មោះ￸។អ្វីដែលយើងខិតខំធ្វើនៅអាណត្តិទី៧នេះ￸ គឺការរៀបចំប្រព័ន្ធមួយ ដើម្បីផ្ដល់ឱកាសឱ្យអ្នកដែលមានបំណងចូលរួមក្នុងការប្រឡងក្នុងវិស័យមុខងារសាធារណៈឱ្យមានឱកាសស្មើៗគ្នា»។ 
  


លោក ហ៊ុន ម៉ានី ក៏បានលើកឡើងពីវិធានការគន្លឹះចំនួន៣របស់រដ្ឋាភិបាលមកបញ្ជាក់ផងដែរ។វិធានការទំា￸ងនោះ￸រួមមាន ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ លើសពីនេះ￸ ការពង្រឹងសមត្ថភាព និងសម្មតិកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ។ បន្ថែមពីនេះ￸ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គំា￸ទ្រសម្មតិកម្ម។
 
តើការប្រឡងនេះ￸ ធានាបាននូវតម្លាភាព និងយុត្តិធម៌យ៉ាងណា? រដ្ឋមន្រ្តីមុខងារសាធារណៈ និង រដ្ឋមន្រ្តីកសិកម្ម សុទ្ធតែឆ្លើយថា ប្រព្រឹត្តទៅតម្លាភាព និងយុត្តិធម៌។ លោក ឌិត ទីណា លើកឡើងបែបនេះ￸៖ «ចំណុចសំខាន់នៃតម្លាភាព គឺការមានឱកាសចូលរួមស្មើៗគ្នា និងប្រព្រឹត្តទៅដោយយុត្តិធម៌។ ផ្នែកនៃយុត្តិធម៌ គឺការប្រឡងត្រូវបានរៀបចំដោយមានលក្ខណៈម៉ត់ចត់។ ដូចជា វិញ្ញាសាជាដើម មកដល់ពេលនេះ￸ អត់ទាន់មានវិញ្ញាសាទេ វិញ្ញាសាគឺធ្វើភ្លាមចេញភ្លាមតែម្ដង មិនធ្វើទុកមុននោះ￸ទេ»។ ចំណែកលោក ហ៊ុន ម៉ានី បន្តដូច្នេះ￸៖«សូមជឿជាក់ទៅលើសមត្ថភាព និងភាពទទួលខុសត្រូវរបស់យន្តការ ត្រូវដឹកនំា￸រៀបចំនូវការប្រឡងនេះ￸ ដោយធានាបានថា អ្នកចេះ￸ គឺជាប់»។
 
សូមបញ្ជាក់ថា ក្នុងឆ្នំា￸ ២០២៤ខាងមុខ ក្រសួងកសិកម្ម នឹងជ្រើសរើសមន្រ្តីកសិកម្មឃុំចំនួន ៨០០នាក់ និងឆ្នំា￸២០២៥ ជ្រើសរើសចំនួន ៥៥០នាក់។ បេក្ខជនដែលប្រឡងជាប់ នឹងទទួលបានប្រាក់បៀវត្សទាបបំផុតចំនួន ១លាន៤០ម៉ឺនរៀលទៅតាមប្រភេទក្របខណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចំា￸ខែ ចំនួន ១៦ម៉ឺនរៀល រួមទំា￸ងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់មន្រ្តីរាជការស៊ីវិល៕



Tag:
 កសិកម្ម
  មន្រ្តីកសិកម្មឃុំ
  ហ៊ុន ម៉ានី
  ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com