កីឡាជាតិ
ជាតិ
ជើងឯក​អុកចត្រង្គ​នៅ​ថ្ងៃ​អង្គរ​សង្ក្រាន​នឹង​ទទួលបាន​ប្រាក់​​រង្វាន់ ១០០០ដុល្លារ
22, Mar 2014 , 2:01 pm        
រូបភាព
ដោយ:
អ្នកឈ្នះ​ជើងឯក​ការប្រកួត​អុក នៅ​ថ្ងៃ​អង្គ​រស​ង្ក្រា​ន​ឆ្នាំ២០១៤ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប ដែល​រៀបចំ​ដើម្បី​អបអរសាទរ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ នឹង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន ១០០០ ដុល្លារ​អាមេរិក។



ថ្លែង​ក្នុង​ស​ន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី ២២ មីនា ឆ្នាំ២០១៤ នេះ​នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC) លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​លើកឡើងថា ប្រាក់រង្វាន់​នៅក្នុង​កម្មវិធី​ជើងឯក​ក្នុង​ពិធី​ចូលឆ្នាំ​មិនមាន​ចំនួន​ច្រើន​ដូច​កាល​ប្រកួត​ជ្រើសរើស​ជើងឯក​សម្ដេច ហ៊ុន សែន នាពេល​កន្លងទៅ​ទេ ប៉ុន្ដែ​ទិន្នន័យ​នេះ​អាច​ទទួលយកបាន​គ្រប់គ្នា។

ដូចគ្នានេះដែរ អ្នកឈ្នះ​ជើងឯក​រង​នឹង​ទទួលបាន​ទឹកប្រាក់ ៧០០$ ខណៈ​អ្នក​ចំណាត់ថ្នាក់​លេខ៣ ទទួលបាន ៤០០$ និង អ្នក​លេខ ៤ ទទួលបាន ២០០$។ ទន្ទឹមនឹងនេះ​បេក្ខជន​ចំនួន ៨ នាក់​ដែលមាន​ឈ្មោះ​ចេញទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ខេត្តសៀមរាប គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ផ្ដល់​ជួន​សំបុត្រ​រថយន្តក្រុង​ធ្វើដំណើរ ថ្លែ​ស្នាក់នៅ និង ហូបចុក​ទាំងស្រុង។

លោក ឯម ហៀ​ង ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​បាន​កោះ​អ​ញ្ជើ​ញ​កីឡាករ​ទាំងអស់​ដែល​បាន​ចុះឈ្មោះ​រួចរាល់ ចាប់ឆ្នោត​ជ្រើសរើស​គូ​នៅ​ម៉ោង ៨:៣០ ព្រឹក​ថ្ងៃទី ៧ មេសា ខាងមុខ។ លោ​កថា​គិត​ត្រឹម​ពេលនេះ​មាន​កីឡាករ​ចុះឈ្មោះ​ចំនួន ៤០ នាក់​ហើយ ខណៈ​អ្នកដាក់ពាក្យ​មុនគេ ៦៤ នាក់​ត្រូវបាន​ទុកជា​អ​ទិ​ភាព។

ការប្រកួត​ត្រូវ​បែង​ចែកជា ២ ដំណាក់ ដោយ​ដំណាក់កាល​ដំបូង​ប្រកួត​នៅ​ថ្ងៃទី ៨ និង ៩ មេសា នៅ​ស្នាក់ការ NOCC ដោយ​ប្រកួត​ជម្រុះ​បេក្ខជន​ទាំង ៦៤ នាក់ យកតែ ៨ នាក់​ប៉ុណ្ណោះ ទុក​យកទៅ​ប្រកួត​វគ្គ ១/៤ ដែលជា​វគ្គ​ទី២ នៅឯ​ខេត្តសៀមរាប៕


© រក្សាសិទ្ធិដោយ thmeythmey.com