កីឡាជាតិ
ជាតិ
«អ្នកលេងគុន» អន្ទងចិត្ត សំ ថារ័ត្ន វិលមកប្រឡូកគុនល្បុក្កតោ ជាថ្មី
11, Dec 2023 , 10:42 am        
រូបភាព
ជិត៤ឆ្នាំហើយ ដែលកញ្ញា សំ ថារ័ត្ន ខកខានក្នុងការបង្ហាញខ្លួន សម្ដែងក្បាច់គុនល្បុក្កតោ បើគិតចាប់តាំងពីឆ្នាំ២០១៩មក។ ទោះបីជាមិនបានបង្ហាញក្បាច់គុនល្បុក្កតោដោយផ្ទាល់ក្ដី តែកីឡាការិនីរូបនេះ ត្រូវបានគេអញ្ជើញឱ្យធ្វើជាអាជ្ញាកណ្ដាល ឬជាអ្នកណែនាំដល់សិស្សប្អូនជំនាន់ក្រោយដែរ។



តែយ៉ាងណា សំ ថារ័ត្ន មិនបោះបង់ចោលសិល្បៈក្បាច់គុនល្បុក្កតោ ដែលខ្លួនបានហ្វឹកហាត់ តាំងពីឆ្នាំ២០០៨មកនោះទេ។ កម្មវិធី «អ្នកលេងគុន» បានអន្ទងចិត្ត សំ ថារ័ត្ន ឱ្យវិលមកប្រឡូកគុនល្បុក្កតោជាថ្មី។ កីឡាករល្បុក្កតោកម្ពុជា និងបរទេស១៤រូប នឹងសាកល្បងក្បាច់ និងស្នៀតពិសេសៗ ក្នុងកម្មវិធី«អ្នកលេងគុន» នាថ្ងៃទី១៥ ធ្នូ ២០២៣។  
 
សំ ថារ័ត្ន មិនមានវត្តមាន ក្នុងការប្រកួត«អ្នកលេងគុន» នេះឡើយ។ ប៉ុន្តែកីឡាការិនីរូបនេះ ប្ដេជ្ញាចិត្តប្រឹងប្រែងហ្វឹកហាត់ ដើម្បីក្ដោបយកឱកាសប្រកួត«អ្នកលេងគុន» នាឆ្នាំក្រោយទៀត។
 

© រក្សាសិទ្ធិដោយ thmeythmey.com