កីឡាជាតិ
ជាតិ
វីដេអូ
មាស ម៉ើ សោកស្ដាយ ដែលមិនបានប្រកួត«អ្នកលេងគុន» ព្រោះបញ្ហាសុខភាព
11, Dec 2023 , 5:28 pm        
រូបភាព
លោក មាស ម៉ើ កីឡាករយុទ្ធគុនចម្រុះ (MMA) និងជាប្រធានក្លិបមហិទ្ធិរិទ្ធគុនខ្មែរ សោកស្ដាយចំពោះការខកខានប្រកួតព្រឹត្តិការណ៍«អ្នកលេងគុន» លើកទី២ ព្រោះទើបតែវះកាត់ក្រួសតម្រងនោម និងយកខ្លាញ់ចេញពីខ្លួន។ ប្រធានក្លិបរូបនេះ សង្ឃឹមថា ខ្លួន នឹងមានឱកាសប្រកួតលើកក្រោយ នៃកម្មវិធី«អ្នកលេងគុន» ។




ព្រឹត្តិការណ៍«អ្នកលេងគុន» នឹងត្រូវធ្វើនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ អ្នករៀបចំកម្មវិធី«អ្នកលេងគុន» ក៏បានអញ្ជើញឱ្យលោក មាស ម៉ើ ចូលរួមក្នុងការប្រកួតនេះដែរ។ ប៉ុន្តែលោក មាស ម៉ើ មិនអាចចូលរួមប្រកួតបាន ដោយសារតែបញ្ហាសុខភាព។ លោក ក៏សោកស្ដាយយ៉ាងខ្លាំងចំពោះអវត្តមានក្នុងការប្រកួតនេះ។ 
 
«កម្មវិធីអ្នកលេងគុនរៀបនេះ គឺល្អ ហើយខ្ញុំ ស្ដាយមែនទែន ដោយសារខ្ញុំ ចង់ចូលរួមប្រកួត នៅថ្ងៃទី១៥ ខែធ្នូនេះ ប៉ុន្ដែ ខ្ញុំ មានបញ្ហាសុខភាព ហើយមានបញ្ហាវះកាត់ក្រួសក្នុងតម្រងនោម និងយកជាតិខ្លាញ់ចេញពីក្នុងខ្លួនផង និងបញ្ហារវល់និងការងារ ក្នុងការរៀបចំក្លិបមហិទ្ធិរិទ្ធគុនខ្មែរ។ ដូច្នេះ មានតែរងចាំការប្រកួតលើកក្រោយទៀត។ កម្មវិធីអ្នកលេងគុន ដូចជារំលឹកក្បាច់គុនបុព្វបុរសរបស់យើង ពីដើមមក។ សូមកុំបែងចែកថាគុនចម្រុះរបស់គេ (MMA) ឬថាយើងយករបស់គេមកប្រើ។ យើង ត្រូវដឹងថាក្បាច់ឃ្លេរ បោក ខ្មែរយើង មានតាំងពីយូលុងណាស់មកហើយ។ យើង កុំលុបបំបាត់របស់ខ្លួនឯងមាន។ »។ លោក មាស ម៉ើ បាននិយាយដូច្នេះ។
 
កីឡាករយុទ្ធគុនចម្រុះរូបនេះ ចាប់អារម្មណ៍យ៉ាងខ្លាំងលើការប្រកួតនេះ ដែលអាចឱ្យកីឡាករប្រើប្រាស់គុនបុរាណខ្មែរ ទាំងស្នៀតល្បុក្កតោ ឃ្លេរ និងចំបាប់ ដើម្បីយកឈ្នះគូប្រកួត។

Tag:
 អ្នកលេងគុន
  ល្បុក្កតោ
© រក្សាសិទ្ធិដោយ thmeythmey.com