កីឡាជាតិ
ជាតិ
សំ ថារ័ត្ន មិនជឿខ្លួនឯង ឈ្នះមេដាយសំរឹទ្ធកីឡាគុនចម្រុះពិភពលោក
13, Dec 2023 , 4:44 pm        
រូបភាព
front- រូបភាព៖ NOCC
front- រូបភាព៖ NOCC
កីឡាការិនីយុទ្ធគុនចម្រុះកីឡាយុទ្ធគុនចម្រុះកម្ពុជា សំ ថារ័ត្ន ដណ្តើមបានមេដាយសំរឹទ្ធ១ និងកីឡាករ ឡុង ឡា ឈ្នះមេដាយប្រាក់ ពីព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះជ្រើសរើស ជើងឯកពិភពលោក( World MMA Championships 2023) នៅថៃ។ សំ ថារ័ត្ន មិនជឿខ្លួនឯងថាអាចដណ្តើមបានមេដាយពីព្រឹត្តិការណ៍លំដាប់ពិភពលោកនេះឡើយ ដ្បិតអវត្តមានពីសង្វៀន៤ឆ្នាំ។



«ខ្ញុំមិននឹកស្មានថា ខ្លួនឯងនឹងហ៊ានវិលត្រលប់មកប្រកួតតំណាងជាតិក្នុងប្រភេទកីឡាគុនចម្រុះនេះវិញទៀតទេ ក្រោយខកខានប្រកួត៤ឆ្នាំ»។ នេះជាការរៀបរាប់របស់ សំ ថារ័ត្ន ដែលមិនជឿលើខ្លួនឯង ក្រោយដណ្តើមបានមេដាយសំរឹទ្ធពីការគុនចម្រុះពិភពលោកឆ្នាំ២០២៣ ដែលរៀបចំនៅថៃ។
  


មិនជឿខ្លួនឯង ដ្បិត ថារ័ត្ន មិនសូវមានពេលហ្វឹកហាត់ពេញលេញ ដោយសារឪពុកជរា ម្ដាយឈឺត្រូវមើលការខុសត្រូវ។ នៅមុនប្រកួតនេះ អតីតកីឡាការិនីជម្រើសជាតិគុនល្បុក្កតោ ក៏មានការបារម្ភច្រើនដែរ ខណៈនាងអះអាងថាការប្រកួតនេះ ទាំងឈរ អង្គុយ ដួលដេកទៅក្រោម ទាំងកាច់ក្លេ ទាមទារសេចក្ដីក្លាហានខ្លាំង និងទំហំនៃការហ្វឹកហាត់ច្រើន ព្រមទាំងសុខភាពផ្លូវចិត្តរឹងមាំដែរ។
 
ជុំវិញការទទួលបានលទ្ធផលដ៏គាប់ប្រសើរនេះ លោក សេង ប៊ុនសុង អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លើកឡើងថា៖ កីឡាយុទ្ធគុនចម្រុះកម្ពុជា ទើបតែ ចាប់ផ្តើមបង្កើតសហព័ន្ធ ប៉ុន្តែអាចរកបានមេដាយកម្រិតពិភពលោក ដែលនេះជារឿងល្អសម្រាប់វិស័យកីឡាគុនចម្រុះកម្ពុជា៕
 

Tag:
 គុនចម្រុះ
  សំ ថារ័ត្ន
  ឡុង ឡា
© រក្សាសិទ្ធិដោយ thmeythmey.com