កីឡាជាតិ
ជាតិ
នាដការីរបាំ សុគា គីមលាង ចូលរួមផ្សព្វផ្សាយ«អ្នកលេងគុន» ស្របតាមឆន្ទៈខ្លួន
13, Dec 2023 , 9:59 pm        
រូបភាព
កញ្ញា សុគា គីមលាង ដែលមានរហស្សនាម កូនស្រមោច ឬ Kon Ant ត្រូវបានអ្នកលេងហ្វេសប៊ុក Instagram និងបណ្ដាញសង្គមផ្សេងទៀតស្គាល់ តាមរយៈវីដេអូផ្សព្វផ្សាយនានា ទាក់ទងទៅនិងវប្បធម៌ និងអរិយធម៌របស់កម្ពុជា។
កញ្ញា សុគា គីមលាង ដែលមានរហស្សនាម កូនស្រមោច ឬ Kon Ant ត្រូវបានអ្នកលេងហ្វេសប៊ុក Instagram និងបណ្ដាញសង្គមផ្សេងទៀតស្គាល់ តាមរយៈវីដេអូផ្សព្វផ្សាយនានា ទាក់ទងទៅនិងវប្បធម៌ និងអរិយធម៌របស់កម្ពុជា។
កញ្ញា សុគា គីមលាង នាដការីរបាំ នឹងមានវត្តមានក្នុងព្រឹត្តិការណ៍«អ្នកលេងគុន» ក្នុងនាមជាអ្នកកាន់មេដាយជូនគណៈធិបតី បំពាក់ជូនកីឡាករដែលទទួលបានជ័យជម្នះ។ នាដការីរូបនេះ ពិតជាសប្បាយចិត្ត​ និងមោទកភាពជាខ្លាំង ព្រោះបានចូលរួមផ្សព្វផ្សាយនូវគុនល្បុក្កតោ ស្របតាមឆន្ទៈខ្លួន ដែលចូលចិត្តផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌ខ្មែរ។



កញ្ញា សុគា គីមលាង ដែលមានរហស្សនាម កូនស្រមោច ឬ Kon Ant ត្រូវបានអ្នកលេងហ្វេសប៊ុក Instagram និងបណ្ដាញសង្គមផ្សេងទៀតស្គាល់ តាមរយៈវីដេអូផ្សព្វផ្សាយនានា ទាក់ទងទៅនិងវប្បធម៌ និងអរិយធម៌របស់កម្ពុជា។ ក្នុងវីដេអូផ្សព្វផ្សាយ ដែលកញ្ញា គីមលាង បានតែងខ្លួនជាអប្សរា ហើយរាំរបាំអប្សរា នៅលើភ្នំទឹកកកមួយ ក្នុងប្រទេសនូវែលសេឡង់ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ។
 

នាដការីរបាំអប្សរារូបនេះ នឹងចូលរួមក្នុងព្រឹត្តិការណ៍«អ្នកលេងគុន» ក្នុងនាមជាអ្នកកាន់មេដាយឲ្យគណធិបតីបំពាក់ឲ្យកីឡាករ។ លើសពីនេះ គីមលាង ក៏បានថតវីដេអូផ្សព្វផ្សាយពីការប្រកួតនេះ ដោយតែងខ្លួនជាអ្នកចម្បាំងសម័យបុរាណ ផងដែរ។ នាដការីវ័យ ២៥ឆ្នាំរូបនេះ សប្បាយចិត្ត និងមានមោទកភាពជាខ្លាំង ព្រោះបានចូលរួមជាចំណែក ជួយផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ ស្របតាមឆន្ទៈខ្លួន ដែលចូលចិត្តផ្សព្វផ្សាយ នូវអ្វីដែលជាវប្បធម៌របស់កម្ពុជា ។ 
  
សុគា គីម លាង

«ខ្ញុំ ពិតជាសប្បាយចិត្តណាស់ និងមានមោទកភាព ដែលត្រូវបានអ្នករៀបចំការប្រកួតអ្នកលេងគុន អញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍«អ្នកលេងគុន»។ ខ្ញុំ មិនមែនជាកីឡាករ ឬកីឡាការិនី ហើយក៏មិនធ្លាប់ហាត់គុនល្បុក្កតោដែរ ប៉ុន្ដែ ពេលបានចូលរួមតាមរយៈការផ្សព្វផ្សាយបែបនេះ ខ្ញុំ សប្បាយចិត្តព្រោះយ៉ាងហោចណាស់ បានជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយ ក្បាច់គុនល្បុក្កតោរបស់យើង។»។ កញ្ញា សុគា គីមលាង បាននិយាយប្រាប់ដូច្នេះ។
 
ដោយឡែក គីមលាង មិនមានបទពិសោធន៍ ក្នុងការសម្ដែងគុនគ្រូ នៃក្បាច់ល្បុក្កតោទេ ព្រោះមិនធ្លាប់បានចូលហាត់ ។ ប៉ុន្ដែ រូបនាង បានហាត់តាម Youtube និងទទួលបានការណែនាំខ្លះពីគ្រូគុនល្បុក្កតោ មុនពេលសម្ដែង និងថតជាវីដេអូ។ អ្វី ដែលធ្វើឲ្យ នាដការីរូបនេះ មានភាពរស់រវើក ក្នុងការសម្ដែងថ្វាយគ្រូនោះ ព្រោះ គីមលាង ជានាដការីរបាំ ដែលមានបទពិសោធន៍រាំរបាំអប្សរា និងរបាំព្រះរាជទ្រព្យ។ «ខ្ញុំ គិតថាវីដែអូ សម្ដែងគុនល្បុក្កតោ គឺមិនបានល្អទេ ដោយសារខ្ញុំ បានរៀនតាមការមើល Youtube ហើយម្យ៉ាងវិញទៀត មានពេលខ្លីក្នុងការហាត់ក្បាច់ទាំងនោះ។»។ នាដការីរូបនេះ បាននិយាយប្រាប់ដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា កញ្ញា សុគា គីមលាង ធ្លាប់បានចូលរួមក្នុងកម្មវិធី និងបុណ្យប្រពៃណីជាច្រើន។ ក្នុងកម្មវិធីទាំងនោះ គីមលាង ធ្លាប់ត្រូវបានឲ្យសម្ដែងជាទេពធីតា ឆ្នាំថ្មី ក្នុងពិធីអង្គរសង្ក្រាន្ដ ឆ្នាំ២០២៣ នៅសៀមរាប, ការតែងធ្វើអ្នករាំក្បាលទូក ក្នុងពិធីបុណ្យអុំទូក នៅសៀមរាប ឆ្នាំ២០២៣ ជាដើម៕

សុគា គីម លាង
សុគា គីម លាង

Tag:
 សុគា គីមលាង
  អ្នកលេងគុន
  កូនអាន
© រក្សាសិទ្ធិដោយ thmeythmey.com