ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរ បន្តរកឃើញខ្ញីលាយសារធាតុគីមីហាមឃាត់ ១តោនទៀត
14, Dec 2023 , 7:39 pm        
រូបភាព
 រូបភាព៖ ក.ប.ប
រូបភាព៖ ក.ប.ប
ភ្នំពេញ៖ មន្រ្តីបង្រ្កាបការក្លែងបន្លំ បន្តរកឃើញខ្ញីលាយសារធាតុ Sodium Hydrosulfite ១តោនទៀត នៅទីតាំងកែច្នៃ និងចែកចាយមួយកន្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី១៤ ខែធ្នូ។



ប្រតិបត្តិការនេះ បានរកឃើញ ខ្ញីដុំមិនទាន់ហាន់ចំនួន៩៤០គីឡូក្រាម ខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន២០គីឡូក្រាម និងមើមខ្ញីត្រាំចំនួន៦០គីឡូក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន៣,៨គីឡូក្រាមផងដែរ។ ជុំវិញករណីនេះ មន្ត្រីជំនាញបានសម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាមៗ។
 
Sodium Hydrosulfite ជាប្រភេទសារធាតុគីមីហាមឃាត់និងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ដែលការទទួលទាននូវសារធាតុនេះ អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស ឬគ្រោះថ្នាក់ដល់ជីវិត៕ 
 
 

Tag:
 ក.ប.ប.
  ខ្ញី
  Sodium Hydrosulfite
© រក្សាសិទ្ធិដោយ thmeythmey.com