ជាតិ
ជលផល ស្នើកុំឱ្យប្រើឧបករណ៍នេសាទដែលរាំងស្ទះ ដល់ការបម្លាស់ទីត្រីចេញពីបឹងទន្លេសាប
14, Dec 2023 , 8:59 pm        
រូបភាព
រូបភាព៖ ខណ្ឌរដ្ឋបាលជលផល ស្ទឹងត្រែង
រូបភាព៖ ខណ្ឌរដ្ឋបាលជលផល ស្ទឹងត្រែង
ភ្នំពេញ៖ តាមលក្ខណៈជីវសាស្ត្រ ចាប់ពីខែធ្នូនេះ មានប្រភេទត្រីមួយចំនួន បានធ្វើចរាចរយ៉ាងគំហុកចេញពីបឹងទន្លេសាបទៅតំបន់ទន្លមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ ខណៈដែលទឹកបឹងទន្លសាបហូរចេញក្នុងល្បឿនលឿន។

ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែធ្នូ បានស្នើកុំឱ្យពលរដ្ឋធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះដល់ការធ្វើចរាចររបស់ត្រី ដើម្បីធានានិរន្តរភាពនៃធនធានជលផល៕

 

Tag:
 រដ្ឋបាលជលផល
  បឹងទន្លេសាប
  រដូវត្រីបន្លាស់ទី
© រក្សាសិទ្ធិដោយ thmeythmey.com