កីឡាអន្តរជាតិ
អន្តរជាតិ
M5៖ Kid Bomba ជួយក្រុមឱ្យជាប់លេខ៤ ក្រោយឆ្លងកាត់ការប្រកួត និងហ្វឹកហាត់ជាច្រើន ពីអាល្លឺម៉ង់
19, Dec 2023 , 5:13 pm        
រូបភាព
កីឡាករ Mathaios Panagiotis Chatzilakos ឬរហស្សនាមក្នុងការប្រកួត Kid Bomba បាននិយាយថា រូបគេតែងតែចូលរួមប្រកួតប្រជែងនៅក្នុងការប្រកួតលីគ MPL EECA តំបន់អឺរ៉ុប ព្រមទាំងហ្វឹកហាត់ផ្សេងៗជាមួយនឹងក្រុម DEUS VULT ពីប្រទេសអាល្លឺម៉ង់ផ្ទាល់។



ក្រុម DEUS VULT ជាប់ចំណាត់ថ្នាក់លេខ ៤ នៅក្នុងការប្រកួត ដោយក្នុងនាម ជាក្រុមដែលមិនត្រូវបានគេរំពឹងថា នឹងអាចប្រជែងពានវែងឆ្ងាយ ប៉ុន្តែពួកគេបានសម្រេចលទ្ធផលនឹកស្មានមិនដល់។ DEUS VULT ជាក្រុមបញ្ចប់ដំណើររបស់ក្រុមកម្ពុជា See You Soon នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Lower Bracket។ 
 
បន្ទាប់ពីត្រូវបានអ្នកសារព័ត៌មានថ្មីៗ សាកសួរអំពីការប្រកួត ការហ្វឹកហាត់ផ្សេងៗជាមួយនឹងក្រុម DEUS VULT កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ បាននិយាយថា គេតែងជួបបញ្ហារអាក់រអួសនៃអ៊ីនធឺណិត អំឡុងការប្រកួតក្នុងលីគ និងការហ្វឹកហាត់ចេញពីប្រទេសអាល្លឺម៉ង់របស់គេផ្ទាល់។
  


«ពិតណាស់នៅពេលដែលខ្ញុំបានលេងជាមួយនឹងក្រុម ខ្ញុំលេងជាមួយនឹងកម្រិតអ៊ីនធឺណិតរអាក់រអួល ហើយខ្ញុំពិតជាពិបាកដែលពេលលេងការប្រកួតម្តងៗខ្ញុំស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ ឆ្ងាយពីក្រុមរបស់ខ្ញុំ។»។ កីឡាករ Kid Bomba បាននិយាយប្រាប់សារព័ត៌មានថ្មីៗបែបនេះ។
 
លើសពីនេះកីឡាករសញ្ជាតិអាល្លឺម៉ង់ បានបន្ថែមថា ការប្រកួត ឬការលេងកីឡាអេឡិចត្រូនិក នៅក្នុងប្រទេសអាល្លឺម៉ង់ ក៏ដូចជាប្រទេសតំបន់អឺរ៉ុបហាក់មិនសូវធំទូលាយ ដូចនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ ។ ហេតុនេះហើយបានធ្វើក្រុម ដែលមកពីតំបន់អឺរ៉ុបពិបាកសម្របខ្លួន ឱ្យទាន់ពេលវេលាសម្រាប់ការការប្រកួត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
 
ក្រុម DEUS VULT របស់ Kid Bomba បញ្ចប់ចំណាត់ថ្នាក់លេខ ៤ ដោយទទួលបានប្រាក់រង្វាន់ ៥៥,០០០ម៉ឺនដុល្លារពីការប្រកួត ក្រោយពួកគេប្រកួតចាញ់ក្រុម Blacklist International ដោយលទ្ធផល ៣-០ នៅវគ្គផ្តាច់ព្រ័ត្រ Lower Bracket៕



Tag:
 Kid Bomba
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com