ជាតិ
នណាខ្លះ ធ្លាប់ពិសារការរ៉េមដើម កាលនៅរៀនបឋមសិក្សា?
24, Dec 2023 , 6:00 pm        
រូបភាព
រូបភាព នាយ យ៉ាន តាមដងផ្លូវ សប្ដាហ៍ ទី41
រូបភាព នាយ យ៉ាន តាមដងផ្លូវ សប្ដាហ៍ ទី41
ភ្នំពេញ៖ ការ៉េមត្រជាក់ គឺជា​បង្អែមកក​មួយ​ប្រភេទ ដែលក្មេងៗចូលចិត្តខ្លាំង។ សិស្សានុសិស្ស រៀននៅបឋមសិក្សា ពិតជា មិនដែលរំលងការ៉េមនេះនោះទេ ពោលគឺពួកគេ សុទ្ធសឹងតែធ្លាប់ពិសារ។ ចុះអ្នកអាន?


ការរ៉េម មានច្រើន​មុខ​ដូចជា ​ការ៉េម​នំ​​ប៉័ង (ឬនំ​ស្រ៊ុយ) ការ៉េម​កកញ្ចប់ (ប្លាស្ទិក ឬកាតុង) ហើយ​ក៏​មាន​ការ៉េម​ដើម​ដែរ។ លោក សាំ បើក​ម៉ូតូ​កង់បី លក់​ការ៉េម​ដើម​ នៅ​សង្កាត់​ចោមចៅ និង​សង្កាត់​ស្ទឹងមាន​ជ័យ នៅ​រាជធានី​ភ្នំ​ពេញ។ ជា​រៀងរាល់​ថ្ងៃ លោក ដាំ ធ្វើ​ការ៉េម ជិត​៤០០ដើម។ ក៏ប៉ុន្តែ​គាត់​មិន​ព្រម​ប្រាប់​រៀប​ធ្វើ​ការ៉េម​នោះ​ទេ។ ដូចជា​មាន​រឿង​អាថ៌កំបាំង ក្រោម​ការ​ផលិត​ការ៉េម​ដើម… ! 
 
លោក សាំ អះអាងថា គាត់​ធ្វើ​ការ៉េម ដោយ​បញ្ចូល​គ្រឿងផ្សំ ក្នុង​អ៊ីណុកមួយ រាង​ស៊ីឡាំង ដែល​​មាន​ដុំ​ទឹកកក​ខាង​ក្នុង។ ហើយ​គាត់​បន្ថែម​គ្រឿង​មួយ​ដ៏​ចម្លែក ក្នុង​បង្អែម​រសជាតិ​ផ្អែម គឺ​អំបិល ! ពិតជា​វា​ប្លែក​មែន ពីព្រោះ​អំបិល​ជា​ធាតុមួយ ដែល​ធ្វើ​ឱ្យ​រំលាយ​ទឹកកក…។ 
លោក សាំ បាន​ចាប់ផ្ដើម​លក់​ការ៉េម​ដើម ឆ្នាំ​២០១៥ ឬ ២០១៦។ គាត់​ធ្វើការងារ​នេះ​ត​ពី​បង​របស់​កាត់។ កាលពី​ជំនាន់​មុន គេ​ធាក់​ស៊ីក្លូ​ ដែល​មាន​ធុង​ការ៉េម​ដើម​ខាង​មុខ​ ជិះ​ទៅ​លក់។ រីឯ​លោក សាំ វិញ គាត់បើកត្រីចក្រយានយន្ដ​។ ក្នុង​១ថ្ងៃ គាត់​អាច​លក់​ការ៉េមបាន​រហូត​ដល់ ៤០០ដើម។ ក៏ប៉ុន្តែ​ថ្ងៃ​ខ្លះ ដែល​ធ្លាក់​ភ្លៀង គាត់​មិន​ចេញ​ទៅ​លក់​ទេ។
 
មិន​ថា​រសជាតិ​សន្ដែក រសជាតិត្រប៉ែ​ដំណើប​ខ្មៅ​​ រសជាតិក្រូច ឬរសជាតិទឹកដុះគោលាយ​ដូង ការ៉េម​១ដើម​ លក់​តម្លៃ ៥០០រៀល។ បើសិនជា​ដក​តម្លៃ​ទិញ​ និង​ថែទាំ​ម៉ូតូ​កង់បី សម្ភារៈ សាំង ឈើ​ចង្កាក់ ទឹកកក អំបិល និង​គ្រឿង​ផ្សំចេញ ក្នុង​១ដើម គាត់​ចំណេញ​បានជាង ១០០រៀល។ 
 
ពាក្យ​ ការ៉េម (ដូច​ពាក្យ ក្រែម) ត្រូវ​បាន​ខ្ចី​ពី​ភាសា​បារាំង : crème ។ ការ៉េម​ត្រជាក់ បារាំង​ថា crème glacée៕ 

Tag:
 ( ការ៉េម
  នាយយ៉ាន)
© រក្សាសិទ្ធិដោយ thmeythmey.com