អន្តរជាតិ
អតីតអ្នកចាត់ចែងកិច្ចការប្រតិបត្តិធនាគារកណ្តាលចិនម្នាក់ត្រូវបានកាត់ទោសឱ្យជាប់​គុក​១៦ឆ្នាំ​ដោយសារប្រព្រឹត្តអំពើពុករលួយ
02, Jan 2024 , 7:59 am        
រូបភាព
រូបឯកសារ៖ មន្ត្រីប៉ូលិស​យាម​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​នៃធនាគារ People
រូបឯកសារ៖ មន្ត្រីប៉ូលិស​យាម​នៅ​មុខ​ទីស្នាក់ការ​កណ្តាល​នៃធនាគារ People's Bank of China ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ដោយ: VOA
អតីតអ្នក​ចាត់ចែង​កិច្ច ការប្រតិបត្តិ​ជាន់ខ្ពស់​ម្នាក់នៃ​ធនាគារកណ្តាល​ប្រទេស​ចិន​ត្រូវ​បានកាត់ទោស​ឱ្យ​ជាប់​គុកជាង ​១៦ ឆ្នាំ​ ដោយសារ​ប្រព្រឹត្ត​អំពើពុករលួយ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។



បើតាម​គេហទំព័រហិរញ្ញវត្ថុ Caixin ដែលនិយាយ​យោងដល់​ឯកសារមួយ​ចេញ​ផ្សាយ​ដោយរដ្ឋអាជ្ញា​ថា​ លោក Sun Guofeng អតីត​ប្រធាន​មន្ទីរ​គោលនយោបាយរូបិយបណ្ណ​នៃធនាគារ​នៃ​ប្រទេសចិន​របស់​ប្រជាជន (People's Bank of China) បាន​ផ្តល់​ព័ត៌មាន​ដើម្បី​ប្រាក់សំណូក ២១ លាន​យាន់ ​ស្មើ​នឹង ៣លាន​ដុល្លារ។
 
បើតាម​គេហទំព័រ Caixin ថា​ លោក Sun ក៏​បាន​ប្រើ​ព័ត៌មាន​ផ្ទៃក្នុង​អំពី​ក្រុមហ៊ុន​មួយចុះ​បញ្ជី​នៅ​ក្រុង Shanghai ដើម្បី​ឱ្យបាន​ចំណេញ​នៅ​ផ្សារជួញ​ដូរភាគហ៊ុន។
 
លោក Sun អាយុ​ ៥១ ឆ្នាំ ត្រូវបាន​ស៊ើប​អង្កេត​កាលពី​ឆ្នាំ​ទៅ អំពី​ការសង្ស័យ​ថា ​លោក​បាន«រំលោភធ្ងន់ធ្ងរ​លើវិន័យ​និង​ច្បាប់» ដែលសំដៅ​លើ​ការប្រព្រឹត្ត​អំពើ​ពុក​រលួយ។
 
គេហទំព័រហិរញ្ញវត្ថុ Caixin និង​បណ្តាញព័ត៌មានចិនមួយចំនួនបានរាយការណ៍ដោយ​យោងតាម​អាជ្ញាធរ​តុលាការថា ​លោក Sun ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​គុក ១៦ឆ្នាំ ៦ខែ។
 
ការកាត់ទោសនេះ​ដែល​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​ករណី​បែបនេះ មាន​ឡើង​នៅពេល​វិស័យហិរញ្ញវត្ថុ​នៃប្រទេស​ចិន​ស្ថិត​នៅក្នុង​យុទ្ធនាការប្រឆាំង​អំពើពុករលួយ​របស់​លោក​ប្រធានាធិបតី Xi Jinping។ ក្រុមជន​ត្រូវ​ស៊ើបអង្កេត​ត្រូវ​បានទទួល​ទោស​ជា​ធម្មតា។
 
កាលពីខែ​វិច្ឆិកា លោក Sun Deshun អតីត​ប្រធាន​ធនាគារ China Citic របស់រដ្ឋ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់គុក​មួយ​ជីវិត ដោយសារ​បាន​ទទួល​ទ្រព្យធន​មានតម្លៃ​ជាង ១៣០លាន​ដុល្លារ៕

© រក្សាសិទ្ធិដោយ thmeythmey.com