ជាតិ
ពុទ្ធមណ្ឌលវិបស្សនាធុរៈ បើកវគ្គអប់រំផ្លូវចិត្ត «បដិបត្តិវបស្សនា» ៧ថ្ងៃ នាដើមខែកុម្ភៈ រូបផ្ដល់ឱ្យដោយ ព្រះភិក្ខុរេវតៈ ណាត រត្តណា
× ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកវគ្គបដិបត្តិវិបស្សនាវគ្គខ្លី លើកទី៤៨ រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ។
ព្រះភិក្ខុរេវតៈ ណាត រត្តណា សមាជិកការិយាល័យរដ្ឋបាល បានមានថេរដីកាប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា វគ្គបដិបត្តិវិបស្សនាវគ្គខ្លីនេះ ធ្វើឡើងផ្ដោតលើការអប់រំផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា មានសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន។
«ពុទ្ធមណ្ឌលវិបស្សនាធុរៈ ចង់ឱ្យប្រជាជនខ្មែរយើង បានស្វែងយល់ពីការអប់រំផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា»។ នេះជាការបញ្ជាក់បន្ថែមរបស់ព្រះភិក្ខុ ណាត រត្តណា។
ព្រះភិក្ខុរេវតៈ ណាត រត្តណា
អ្នកដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាម Google Form https://forms.gle/53QiCTwdAzuXusiW9 រហូតដល់កាលបរិច្ឆេទចុងក្រោយ នាថ្ងៃទី១៥ ខែមករា។ សិក្ខាកាមដែលបានចុះឈ្មោះ ត្រូវតម្រូវឱ្យនិមន្ត និងអញ្ជើញទៅកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ នាព្រឹកថ្ងៃទី៣១ ខែមករា ដែលមានទីតាំងស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល (ជិតភ្នំឧដុង្គ)។
វគ្គវិបស្សនានេះ ទទួលសិក្ខាកាម ប្រមាណ១៦០-១៧០ ដោយមិនមានការតម្រូវឱ្យបង់ប្រាក់នោះឡើយ ប៉ុន្តែសិក្ខាកាម អាចបរិច្ចាគតាមសទ្ធា៕
រូបផ្ដល់ឱ្យដោយ ព្រះភិក្ខុរេវតៈ ណាត រត្តណា
Tag:
ពុទ្ធសាសនា
ព្រះសង្ឃ
វិបស្សនា
ពុទ្ធមណ្ឌល
© រក្សាសិទ្ធិដោយ thmeythmey.com