ជាតិ
វីដេអូ
​ហាងកាហ្វេមួយ ដាក់តាំងសៀវភៅ​ចាស់ៗប្រមាណ​៤០០ក្បាល
04, Feb 2024 , 9:00 pm        
រូបភាព
ភ្នំពេញ ៖ សៀវភៅភាសាបរទេសចាស់ៗ ប្រមាណ៤០០ក្បាល ​​ត្រូវបានគេដាក់តាំងលម្អ នៅក្នុង​សាខា​ហាង​កាហ្វេ TEMPLE ​​​នៃមហាវិថី​ម៉ៅ​សេទុង ក្នុងខណ្ឌបឹង​កេងកង ​រាជធានី​ភ្នំពេញ។ សៀវភៅ​ទាំង​អស់​នេះ​ ត្រូវបានបោះពុម្ព​ផ្សាយ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០ និង​១៩៩០ ហើយវាត្រូវបានរៀបចំដាក់តាំងនៅក្នុង​ទូ និងកេសឈើ​ ​ដាក់លើធ្នើឈើដែល ចាប់ជាប់នឹង ជញ្ជាំង។ ក្រៅពីបង្កើនសោភ័ណភាពហាង ភ្ញៀវ​ អាច​ខ្ចី​សៀវភៅ​ទៅ​អាន ដោយ​សេរី​បាន ​​ប៉ុន្តែ​តាម​ពិត​ភ្ញៀវ​ចំនួន​តិចតួច​ណាស់ ​ដែលចាប់​អារម្មណ៍សៀវភៅ​​ទាំង​អស់​នោះ។ សៀវ ភៅនៅទីនេះសុទ្ធតែជា​សៀវភៅ​រឿង​ប្រលោម​លោក ក្រប​ស្ដើង ខ្នាត​ប្រហែល​១៥​សង់ទី ម៉ែត្រ លើ​២០​សង់ទីម៉ែត្រ ដែលរឿង​ខ្លះ ​មាន​​ពីរ ទៅបី​ក្បាល។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាងទស្សនាបទយកការណ៍ដែលរៀបចំដោយនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ៖ 

 
កាលពី​ជំនាន់​ដើម មុន​ពេល​បង្កើត​អក្សរ មនុស្ស​យើង​គូរ​រូប​គំនូរ។ រហូតដល់​សម័យ​ឥឡូវ​​​នៅ​សេសសល់​ខ្លះ ដែល​ត្រូវ​បាន​គូរ​ក្នុង​រូងថ្ម កាល​ពី​រាប់​ពាន់​ឆ្នាំមុន។ គឺ​ជា​រូប​មនុស្ស រូប​សត្វ និងរូប​ប្រអប់ដៃ។ ៥០០០​ឆ្នាំ​មុន រូប​ខ្លះ​បាន​ក្លាយ​ទៅ​ជា​តួ ដែល​មាន​ន័យ​សាមញ្ញ ដូច​ជា​ឃ្លា ឬពាក្យ។ បន្ទាប់​ពី​ច្រើន​សតវត្ស​តួ​ទាំង​អស់​នោះ ​បាន​ប្រែ​ទៅ​ជា​អក្សរ​វិញ។ សញ្ញា​មួយ មាន​សំឡេង​មួយ។ កាល​ពី​បុរាណកាល គេ​សរសេរ​លើ​បន្ទះថ្ម ឈើ ក្រណាត់ ដីឥដ្ឋ ស្បែក ហើយ​ក្រដាស​ធ្វើ​​ពី​រុក្ខជាតិ។ ពេល​បច្ចុប្បន្ន ​គេ​ធ្វើ​ក្រដាស​ពី​ម្សៅឈើ។ សៀវភៅ​ដំបូងៗ ​មិន​ទាន់​មាន​ទំព័រ​ដូច​សៀវភៅឥឡូវនេះ​ទេ។ មាន​បែប​ផ្សេងៗ ជាពិសេស​សៀវភៅ​រ៉ូឡូ​ដែល​ត្រូវ​រុំ។ កាល​ពីគេបង្កើត​សៀវភៅ​ដែលមាន​ច្រើន​ទំព័រត្រួត​​លើ​ពី​គ្នា គេ​សរសេរ ឬ​ចម្លង​សៀវភៅ​នីមួយៗ។ វា​ធ្វើ​ឱ្យ​ការផលិត​សៀវភៅ​វា​យូរ ហើយ​តម្លៃ​សៀវភៅ​វា​ថ្លៃ​ណាស់​។ 
 
ប៉ុន្តែ​ឆ្នាំ​១៤៥០ ជនជាតិ​អឺរ៉ុប​បង្កើត​ប្រព័ន្ធ​បោះ​ពុម្ព ដែល​ជា​បដិវត្ត​ក្នុង​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង។ តាំង​ពី​ចុង​សតវត្ស​ទី២០ មាន​សៀវភៅ​ឌីជីថល ដូច​ជា​ឯកសារ epub ដើម្បី​អាន​លើ​អេក្រង់​ទូរស័ព្ទ តាប្លែត និង​កំព្យុទ័រ។ ដោយ​ឡែក​យើង​បានរក​សៀវភៅ​ឌីជីថល ជាភាសា​ខ្មែរ​ មិន​ឃើញ​ មាន​តែ​ឯកសារ pdf ប៉ុណ្ណោះ៕
 

Tag:
 (ជាតិ
 វីដេអូ) សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com