ជាតិ
ព្រះមហាក្សត្រ
លោក គុយ សុផល ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងាជា «ឧកញ៉ាមហាមន្ត្រី»
07, Feb 2024 , 11:17 am        
រូបភាព
លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះមរបរាជវាំង ត្រូវបានព្រះករុណាព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ាមហាមន្ត្រី
លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះមរបរាជវាំង ត្រូវបានព្រះករុណាព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ាមហាមន្ត្រី
លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះមរបរាជវាំង ត្រូវបានព្រះករុណាព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «ឧកញ៉ាមហាមន្ត្រី គុយ សុផល»។



តាមព្រះរាជក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភៈ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់យល់ លោក គុយ សុផល បានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងលះបង់កម្លាំងកាយ ចិត្ត ទាំងថ្ងៃទាំងយប់ក្នុងការបំពេញភារកិច្ចថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ និងជូនក្រសួងព្រះបរមរាជវាំង។

លោក គុយ សុផល ត្រូវបានវាយតម្លៃខ្ពស់ពីការបំពេញតួនាទីខ្លួនយ៉ាងខ្ជាប់ខ្ជួននៅគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចចៅហ្វាវាំង គង់ សំអុល។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារអបអរសាទរ លោក គុយ សុផល ដោយព្រះអង្គ បានកោតសរសើរឧកញ៉ាមហាមន្រ្តីរូបនេះ ដែលបានខិតខំបំពេញភារៈកិច្ចអស់ពីកម្លាំងកាយ កម្លាំងប្រាជ្ញា យកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

«ជាយូរឆ្នាំមកហើយ ឧកញ៉ា មហាមន្ត្រី បានសម្របសម្រួលការងារស្ថាប័នរបស់រាជរដ្ឋាភិបាល ជាមួយស្ថាប័នព្រះមហាក្សត្រ ប្រកបដោយភាពរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់»។ នេះជាការកត់សម្គាល់របស់សម្តេច ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងលិខិតអបអរសាទរដល់លោក គុយ សុផល៕



© រក្សាសិទ្ធិដោយ thmeythmey.com