កីឡាជាតិ
ជាតិ
ស្វាយ​រៀង​ ត្រូវ​​ទៅ​​ប្រកួត​​នៅ​​ម៉ុង​​ហ្គោ​​លី ​ក្នុង​​វគ្គ​​ជម្រុះ ​AFC​ President's ​Cup​
28, Mar 2014 , 7:50 pm        
រូបភាព
ដោយ:
យោងតាម​ការចាប់​ឆ្នោត​ជ្រើសរើស​ពូ​ល​ប្រកួត​ពានរង្វាន់ AFC President's Cup 2014 ក្នុង​ការិយាល័យ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នៅ​រសៀល​ថ្ងៃ ២៨ មីនា នេះ ក្រុម​ខេត្តស្វាយរៀង របស់​កម្ពុជា នឹង​ចេញទៅ​ប្រកួត​ក្នុង​ពូ​ល​ជាមួយ​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី។


លទ្ធផល​នៃ​ការចាប់​ពូ​ល៖
ពូ​ល A មាន ម្ចាស់ផ្ទះ Sri Lanka Air Force SC (ស្រីលង្កា), KRL Football Club (ប៉ា​គី​ស្ថាន), Sheik RusselKrira Chakra Limited (បង់​ក្លា​ដេ​ស) និង Ugyen Academy FC (ប៊ូ​តាន់)។
ពូ​ល B មាន ម្ចាស់ផ្ទះ Ceres-La Salle FC (ហ្វីលីពីន), HTTU FC(តួ​កមេ​នី​ស្ថាន ), Tatung Company (ចិន​តៃប៉ិ) និង Rimyongsu Club (កូរ៉េខាងជើង)។
ពូ​ល C មាន​ម្ចាស់ផ្ទះ Erchim FC (ម៉ុង​ហ្គោ​លី) ManangMarshyangdi Club (នេ​ប៉ាល់) និង ស្វាយរៀង (កម្ពុជា)។

តាម​គម្រោង​វគ្គ​ប្រកួត​ជម្រុះ​តាម​ពូ​ល​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី១ ដល់ ១១ ឧសភា ខណៈ​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ​ប្រកួត​ចាប់ពី​ថ្ងៃទី ២២ដល់ ២៨ ខែ កញ្ញា ខាងមុខ៕




© រក្សាសិទ្ធិដោយ thmeythmey.com