ជាតិ
សមត្ថកិច្ចភ្នំពេញ រកឃើញស្លាបមាន់ខូចគុណភាព២តោនដែលដឹកពី​វៀតណាម
15, Feb 2024 , 11:29 am        
រូបភាព
សមត្ថកិច្ចរកឃើញស្លាបមាន់ខូចគុណភាព២តោន។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សមត្ថកិច្ចរកឃើញស្លាបមាន់ខូចគុណភាព២តោន។ រូបពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញបង្ក្រាបបាន ស្លាបមាន់ខូចគុណភាព ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម។

 
បើតាមការចេញផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្លាបមាន់ខូចគុណភាព២តោន ត្រូវបានសមត្ថកិច្ចរកឃើញកាលពីថ្ងៃទី១៤កុម្ភៈ។
 
តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញ ស្លាបមាន់ទាំងនោះឈ្មួញបានដឹកតាមរថយន្តពីប្រទេសវៀតណាម ចូលក្នុងរាជធានីភ្នំពេញ។ 
 
បន្ទាប់ពីឃាត់រថយន្តហើយ សមត្ថកិច្ច ពិនិត្យឃើញថាគ្មានឯកសារបញ្ជាក់ច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌនៃការតម្រូវម្ហូបអាហារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ដូច្នេះ សមត្ថកិច្ចជំនាញសម្រេចយកស្លាប់មាន់ ២០០កេស ខាងលើទៅដុតកម្ទេចចោល។
 
ការចុះបង្ក្រាបនេះដែរ ធ្វើឡើងតាមការបញ្ជា របស់ លោក ជួន ណារិន្ទស្នងការនគរបាលរាជធានីភ្នំពេញហើយលោកបានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធឱ្យចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ករណីនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអះអាងថានឹងបន្តស៊ើបអង្កេត និងបង្ក្រាបរាល់ការនាំចូលផលិតផលគ្មានគុណភាព និងគ្មានសុវត្ថិភាព៕ 
 

Tag:
 ម្ហូបអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com